Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីផ្សព្វផ្សាយការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងផែនការលេខ០១០ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ៖ ក្រសួងមហាផ្ទៃ ជំរុញឲ្យកម្លាំង នគរបាល ការពារព្រំដែន ឲ្យយកចិត្តទុកដាក់ ពង្រឹងគោលជំហរ និងស្មារតីទទួល ខុសត្រូវថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ បូរណៈភាពទឹកដី អធិបតេយ្យភាព សំដៅទប់ស្កាត់ ការឆ្លងកាត់ ព្រំដែនខុសច្បាប់ និងត្រូវលុបបំបាត់ នូវគ្រប់ច្រករបៀង ។

និងព្រមាន ដល់មន្ត្រីណា ដែលធ្វើការ បិទភ្នែកម្ខាង ហើយបើកភ្នែកម្ខាងទៀត នៅតែអនុញ្ញាតឲ្យជនបរទេស ចេញចូលដោយសេរី ត្រូវអនុវត្ត តាមវិធាន ការរដ្ឋបាល ឬវិធានការច្បាប់ ឲ្យបានសមស្រប ។ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ នៅសាលប្រជុំរបស់ មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ ។

លោក ម៉ុន មាគ៌ា ស្នងការរង បានមានប្រសាសន៍ថា បានដំណើរការ ចុះត្រួតពិនិត្យ ហត្ថពលកម្ម បរទេស កំពុងស្នាក់នៅ បំរើការងារ តាមបណ្តាសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន នានាក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ គិតចាប់ពីថ្ងៃទី២៥  ខែសីហា ឆ្នាំ២០១៥ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ ដែលសរុប មានចំនួន ៣១គោលដៅ លើស្រុកចំនួន ៥ និងក្រុងចំនួន ១ ។

តាមការត្រួត ពិនិត្យជាក់ស្តែង យើងបានរកឃើញ នូវឯកសារ ផ្សេងៗ ដែលពលករ បរទេសប្រើប្រាស់ រួមមាន៖ -លិខិតឆ្លងដែន មានប្រើប្រាស់ទិដ្ឋាការ ប្រភេទE ចំនួន២៤៦នាក់ -មានប័ណ្ណការងារ និងសៀវភៅការងារចំនួន ១៣៥នាក់ ស្រី ចំនួន ២២នាក់ -មានបង្កៃដៃ ១៩នាក់ ស្រី២នាក់ -គ្មានប័ណ្ណការងារចំនួន ៩២នាក់ ស្រី២២នាក់ ។ ការផាកពិន័យ ជនបរទេស ដែលគ្មានប័ណ្ណ ការងារសរុបបានចំនួន ៩២នាក់ ស្មើថវិកាចំនួន ៤៦, ០០០ ,០០០រៀល (សែសិបប្រាំមួយលាន រៀលគត់) ។

ដោយយោងតាម ការស្រង់ស្ថិតិហត្ថពល លម្មបរទេស បំរើការងារតាម បណ្តាសហគ្រាស ក្រុមហ៊ុននានា នៅតាមគោលដៅនីមួយៗ ដើម្បីចុះធ្វើអធិការកិច្ច មានហត្ថពលកម្ម បរទេសចំនួន ៣១២នាក់ ស្រី ៩៨នាក់ និង ពិនិត្យជាក់ស្តែង រកឃើញហត្ថពលកម្ម បរទេសចំនួន ២៤៦នាក់ ស្រី ៧២នាក់ មានការថយចុះ មូលហេតុ គោលដៅពុំមានការ ប្រើប្រាស់ហត្ថពលកម្មបរទេស ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណ ពិសាខា អគ្គនាយករងរបស់ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ណែនាំដល់អាជ្ញាធរ មូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវមានភាពម៉ឺងម៉ាត់ម៉ត់ ចត់ក្នុងការចេញ លិខិតស្នាមរដ្ឋបាល លិខិតបញ្ជាក់ អត្តសញ្ញាណ ឬការអនុញ្ញាតផ្សេងៗ ដូចជា៖ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន និងការចេញសេចក្តី ចម្លង ឬការចេញសេចក្តីបញ្ជាក់ ពីភាពត្រឹមត្រូវ តាមច្បាប់នៃឯកសារ បញ្ជាក់អត្តសញ្ញាណ ។

ត្រូវធ្វើការ ស្រាវជ្រាវ នូវរាល់ព័ត៌មាន ដែលពាក់ព័ន្ធ នឹងភាពមិន ប្រក្រតីនៅក្នុង ការចុះបញ្ជី និងការផ្តល់ឯកសារ បញ្ជាក់អត្តសញ្ញាណ ករណីរកឃើញមន្ត្រី ណាដែលបានប្រព្រឹត្តខុសឆ្គង ឬបានប្រព្រឹត្ត អំពើល្មើសច្បាប់ ត្រូវអនុវត្ត តាមវិធានការរដ្ឋបាល ឬវិធានការ ច្បាប់ឲ្យបានសមស្រប ៕