បណ្តាញសង្គម

ពិធី ប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្ត្រីពន្ធនាគារ ខេត្តកំពង់ចាម នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ

 ត្បូងឃ្មុំ៖ ក្រសួងមហាផ្ទៃ ជំរុញឲ្យអាជ្ញាធរ ខេត្តកំពង់ចាម រកទីតាំងធ្វើ ពន្ធនាគារថ្មី ដោយពន្ធនាការ ចាស់ត្រូវកាត់ចូល ឲ្យទៅខេត្តត្បូងឃ្មុំ ហើយនោះ  រីឯថវិកាសាងសង់ បើក្រសួងតំរូវ ឲ្យខេត្តត្បូងឃ្មុំ កសាងពន្ធនាគារថ្មី ត្រូវយកថវិកានោះ មកសាងសង់ ពន្ធនាគារថ្មី របស់ខេត្តកំពង់ចាម វិញ ។

ក្រសួងប្រកាស នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងពិធីចូលកាន់ មុខតំណែង របស់ប្រធានពន្ធនាគារថ្មី នៅក្នុងពន្ធនាគារ ខេត្តកំពង់ចាម ស្ថិតក្នុងស្រុក /ខេត្តត្បូងឃ្មុំ ។

លោក យន់ ពៅ ប្រធានពន្ធនាគារ ដែលទើបចូល កាន់តំណែងថ្មី បានប្តេជ្ញាចិត្ត យ៉ាងម៉ឺងម៉ាត់ថា ប្តេជ្ញាគោរព និងប្រតិបត្តិ តាមគោលនយោបាយ ដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល កម្ពុជាក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ។

ប្តេជ្ញាគោរព អនុវត្តឲ្យបានត្រឹមត្រូវ តាមបទវិន័យ និងក្រមសីលធម៌ មន្ត្រីពន្ធនាគារ និងជាមួយ អង្គភាពពាក់ព័ន្ធ ដើម្បីធានាសន្តិសុខ សុវត្ថិភាព ដើម្បីអនុវត្តការ អប់រំស្តារ នីតិសម្បទាជនជាប់ឃុំ និងលើកស្ទួយការអភិវឌ្ឍន៍អង្គភាព ស្របតាមគោល ការណ៍របស់ក្រសួង មហាផ្ទៃអគ្គនាយក ដ្ឋានពន្ធនាគារ និងគណៈអភិបាលខេត្ត ។

ប្តេជ្ញាចូលរួម ពង្រីកសណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូរ មន្ត្រីពន្ធនាគារ ដោយមិនប្រើប្រាស់ ឯកសណ្ឋាន និងឋានន្តរ សក្តិមន្ត្រីពន្ធនាគារ ទៅប្រព្រឹត្ត អំពើមិនគប្បី បណ្តាលឲ្យប៉ះពាល់ដល់ កិត្តិយស របស់មន្ត្រីពន្ធនាគារ និងអង្គភាព ពន្ធនាគារឡើយ ។

ឯកឧត្តម នុត សំអាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងថា លោក យន់ ពៅ ត្រូវផ្លាស់មកពី ប្រធានមណ្ឌល អប់រំកែប្រែទី៤ ស្ថិតក្នុងស្រុក ភ្នំក្រវាញ ខេត្តពោធិសាត់ បានចូលកាន់តំណែង ជាប្រធានពន្ធនាគារខេត្តកំពង់ចាម ជំនួសលោក មួង សំអាត ប្រធានពន្ធនាគារមុន ដែលបានទទួល មរណៈភាពក្នុងជន្នាយុ៥៧ឆ្នាំ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ហើយនោះ ។

ហើយក្រសួង ក៏បានបំពាក់ឯកសណ្ឋាន និងឋានន្តរសក្តិ ដល់មន្ត្រីពន្ធនាគារចំនួន ១០៧នាក់ រួមមាន៖ -ឋានន្តរសក្តិវរអគ្គានុរក្ស ថ្នាក់លេខ១ ចំនួន ៧នាក់ -ឋានន្តរសក្តិវរ អគ្គានុរក្ស ថ្នាក់លេខ២ ចំនួន ១១នាក់ -ឋានន្តរសក្តិវរ អគ្គានុរក្ស ថ្នាក់លេខ៣ ចំនួន ៣៧នាក់ -ឋានន្តរសក្តិ អគ្គានុរក្ស ថ្នាក់លេខ១ ចំនួន ៣នាក់ -ឋានន្តរសក្តិ អគ្គានុរក្ស ថ្នាក់លេខ២ ចំនួន៧នាក់ -ឋានន្តរសក្តិអគ្គានុរក្ស ថ្នាកលេខ៣ ចំនួន៨នាក់ -ឋានន្តរ សក្តិអគ្គានុរក្ស ថ្នាក់លេខ៤ ចំនួន៦នាក់ -ឋានន្តរសក្តិអនុរក្ស ថ្នាក់លេខ១ ចំនួន ១៦នាក់ -ឋានន្តរសក្តិអនុរក្ស ថ្នាក់លេខ២ ចំនួន ២១នាក់ ៕