Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសលក់បុកល្ហុងម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណមួយក្រុមព្រួតកាប់ បណ្តាលឲ្យរបួសធ្ងន់ ក្នុងស្រុកត្បូងឃ្មុំ

  • បោះពុម្ព

 ត្បូងឃ្មុំ៖ បុរសម្នាក់ មានមុខរបរ ជាអ្នកលក់ បុកល្ហុង ខណៈពេលធ្វើ ដំណើរត្រឡប់ មកផ្ទះវិញ ត្រូវជនមិនស្គាល់ អត្តសញ្ញាណចំនួន ៣នាក់ បានប្រើហឹង្សា ដោយចេតនា កាប់ជនរងគ្រោះ ជាច្រើនកាំបិត បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ ចំណុចផ្លូវលំ ភូមិឈូកសណ្តល់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បើតាមពីលោក វរសេនីយ៍ត្រី ឡុង សារិន ប្រធានវេន ប្រចាំបញ្ជាក្រុមទី១ បានឲ្យដឹងថា ករណីហឹង្សា ដោយចេតនានេះ បានកើតឡើង នៅចំណុចខាងលើ ហើយបុរស ជាជនរងគ្រោះ មានឈ្មោះ ធី ស៊ីរ៉ាត់ អាយុ ២៤ឆ្នាំ មានុខរបរជា អ្នកលក់បុកល្ហុង តាមម៉ុតូកង់៣ មានទីលំនៅ ភូមិប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្នុងខណៈពេល ជនរងគ្រោះ កំពុងធ្វើដំណើរ តាមម៉ូតូលក់បុកល្ហុង វិលត្រឡប់ទៅផ្ទះវិញ ហើយត្រូវ ជនល្មើសចំនួន ៣នាក់មិនស្គាល់ អត្តសញ្ញាណ បានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ ជាច្រើនកាំបិត បណ្តាលឲ្យរងរបួស យ៉ាងធ្ងន់ធ្ងរ ។

ក្រោយពេលធ្វើ សកម្មភាពរួចជនល្មើស បានរត់គេចខ្លួន ទៅដោយសុវត្ថិភាព ហើយជនរងគ្រោះ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារ បានដឹកយកទៅ សង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ ខេត្តកំពង់ចាម ។

ករណីខាងលើនេះ សមត្ថកិច្ច ជំនាញកំពុង សហការជាមួយ នគរបាលមូលដ្ឋាន ធ្វើការស្រាវជ្រាវ តាមចាប់ជនល្មើស ដើម្បីយកមកផ្តន្ទាទោស ទៅតាមច្បាប់ ៕