Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីប្រកួតកីឡាជាមិត្តភាព ដកស្រង់បទពិសោធន៍ អបអរសាទរខួបអនុស្សារីយ៍លើកទី ៣៧ ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩-២០១៦ (2)

  • បោះពុម្ព

ត្បូងឃ្មុំ ៖ នាល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ នៅខេត្តត្បូងឃ្មុំ បានរៀបចំពិធី ប្រកួតកីឡា ជាមិត្តភាព ដកស្រង់ បទពិសោធន៍ អបអរសាទរ ខួបអនុស្សារីយ៍ លើកទី ៣៧ ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩-២០១៦

ក្រោមអធីបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមានការ អញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម សមាជិក ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ -អង្គភាពជុំវិញខេត្ត ព្រមទាំងកីឡាករ និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

សូមបញ្ជាក់ថា ៖ ការប្រកួតកីឡា លក្ខណៈជាមិត្តភាព ដកស្រង់ បទពិសោធន៍ អបអរសាទរខួប អនុស្សារីយ៍ លើកទី៣៧ ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ -២០១៦នេះ មាន ៣វិញ្ញាសារ រួមមាន ៖ កីឡាវាយប៉េតង់ វាយសី និងកីឡា វាយកូនឃ្លីលើតុ ដែលមានក្រុម ចូលរួមប្រកួត សរុបចំនួន ១៣ក្រុម ដែលមកពីមន្ទីរ អង្គភាពជុំវិញ ខេត្តត្បូងឃ្មុំ ។

ឆ្លងកាត់ការប្រកួត ដ៍ស្វិតស្វាញរួចមក ជាលទ្ធផលការ ប្រកួតលើ វិញ្ញាសារ កីឡាវាយ ប៉េតង់ លេខ១ បានទៅលើក្រុម សាលាខេត្តត្បូងឃ្មុំ លេខ២ បានទៅលើ ក្រុមមន្ទីរ វប្បធម៍ និងវិចិត្រ សិល្បៈខេត្ត និងលេខ៣ បានទៅលើក្រុម មន្ទីរគណបក្សខេត្ត វិញ្ញាសារកីឡាវាយ សី លេខ១ បានទៅលើក្រុម មន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ លេខ២ បានទៅលើក្រុម ស្នងការនគរបាលខេត្ត និងលេខ៣ បានទៅលើ ក្រុមសាលាខេត្តត្បូងឃ្មុំ និងវិញ្ញាសារ កីឡាវាយ កូនឃ្លីលើតុ លេខ១ និងលេខ២ បានទៅលើក្រុម មន្ទីរសុខាភិបាលខេត្ត និងទី៣ បានទៅលើក្រុម មន្ទីរទេសចរណ៍ ខេត្តត្បូងឃ្មុំ ៕