បណ្តាញសង្គម

បង្ក្រាបបទល្មើស គ្រឿងញៀន ចាប់ជនសង្ស័យ ២នាក់ នៅស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ៖ កម្លាំង នគរបាលជំនាញ គ្រឿញៀន ស្រុកក្រូចឆ្មារ កាលពីវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ បានបង្ក្រាប បទល្មើស គ្រឿងញៀន មួយករណី នៅចំណុចភូមិទី៤ ឃុំព្រែកអាជី ស្រុក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ធ្វើការឃាត់ ខ្លួនបុរស ២នាក់ ពាក់ព័ន្ធករណីនេះ ។

តាមនគរបាល ស្រុកក្រូចឆ្មារ បានអោយដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ច ឃាត់ខ្លួនបានមាន ឈ្មោះ ទី.១ឈ្មោះ អាង អើត ភេទប្រុស អាយុ២៧ឆ្នាំ, ទី២.ឈ្មោះ អាង ស្រូ ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំងពីរ រស់នៅក្នុងភូមិ កើតហេតុ ។ ជាមួយនឹងការ ចុះបង្ក្រាបនោះ សមត្ថកិច្ច បានដកហូត វត្ថុតាងមួយចំនួន រួមមាន សម្ភារៈសេព គ្រឿងញៀន ។ សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាន សមត្ថកិច្ចកសាង សំណុំរឿងបញ្ជូនទៅ សាលាដំបូង ខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ត ទៅតាមនិតិវិធី ៕

ដកស្រង់ពី៖ដើមអម្ពិល