បណ្តាញសង្គម

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ឃាត់ខ្លួនជនសង្ស័យ០២រូបពាក់ព័ន្ធករណីគ្រឿងញៀន‬

ខេត្តត្បូងឃ្មុំ ; ជនសង្ស័យ ២ នាក់ត្រូវបានកម្លាំង ជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកពញាក្រែក ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធ នឹងករណី គ្រឿងញៀន ដោយក្នុងនោះ ដកហូតបាន ថ្នាំញៀនក្រាមស ថ្លា ចំនួន ១១កញ្ចប់ តូច និង ១ កញ្ចប់ ធំ និង សំភារៈ សម្រាប់សេព គ្រឿងញៀន មួយចំនួន ព្រមទាំងដកហូតម៉ូតូ ម៉ាកអិចសន្ធើ ពណ៌ស លាយខៀវ មួយគ្រឿងផងដែរ  ។

ការចុះបង្ក្រាប នេះបាន ធ្វើឡើងកាលពី វេលាម៉ោង ៩ និង៤០ នាទីយប់ ថ្ងៃទី ៧ ខែមករា ឆ្នាំ២០១៦ នៅចំណុចលើផ្លូវលំ ក្នុងភូមិសាស្ត្រ ភូមិម្កាក់ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ប្រភពពី សមត្ថកិច្ចជំនាញ បានអោយដឹងថាជនសង្ស័យ ដែលឃាត់ខ្លួន ទី១ ឈ្មោះ មិន សុត ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ និងឈ្មោះ ជីម ចូច ភេទប្រុស អាយុ ២៣ ឆ្នាំ នៅភូមិជើងអង ឃុំ កណ្តោលជ្រុំ ស្រុកពញាក្រែក ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃុំ ខ្លួនបណ្តោះអាសន្ន នៅអធិការនគរបាល ស្រុកពញាក្រែក ដើម្បីសាក សួរបន្ថែម និងកសាងសំណុំរឿង ចាត់ការទៅតាមនីតិ វិធី ។