Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្ដម ជា សុផារ៉ា អញ្ជើញជាអធិបតី ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៧ទិវាជ័យជំនះ មករា និង សំណេះសំណាលជាមួយសមាជិកថ្មីនៅវត្តផ្សារថ្មីខេត្តត្បូងឃ្មុំ

  • បោះពុម្ព

 ត្បូងឃ្មុំ ៖ ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាល ចុះជួយ ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារ ថ្នាក់កណ្ដាល ចុះជួយ ស្រុកត្បូងឃ្មុំ បានអញ្ជើញ ជាអធិបតីក្នុងពិធីរំលឹកខួប អនុស្សាវរីយ៍ លើកទី ៣៧ នៃទិវាជ័យជំនះ ៧មករា ២០១៦( ៧ មករា១៩៧៩ -៧មករា ២០១៦ )

និងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកាថ្មី របស់គណបក្ស ប្រជាជនកម្ពុជា នៅវត្តផ្សារថ្មី ឃុំជប់ ស្រុកត្បូងឃ្មុំ នៅព្រឹក ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១៦ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវជាប្រធាន អនុប្រធាន ក្រុមការងារថ្នាក់កណ្ដាល និងគណបក្ស មូលដ្ឋាន សរុបជាង ១៧៩៥ នាក់ក្នុងនោះ សមាជិកស្រី ចំនួន ៨៦៤នាក់ ។

ឯកឧត្ដម ជា សុផារ៉ា បានពាំនាំ នូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណា ចក្រកម្ពុជា និងជាប្រធាន គណបក្ស ប្រជាជនកម្ពុជា ជូនចំពោះសមាជិក សមាជិកាថ្មី ក៏ដូចជាប្រជាពលរដ្ឋ នៅទូទាំងខេត្តត្បូងឃ្មុំ និងសម្ដែងការ ស្វាគមន៍ ចំពោះសមាជិក សមាជិកាថ្មីចំនួន ១៧៩៥នាក់ ដែលបានសម្រេចចិត្ត ដ៏ត្រឹមត្រូវចូល មករួមរស់ និងអភិវឌ្ឍន៍ ប្រទេសជាតិជាមួយគណបក្ស ប្រជាជនកម្ពុជា ព្រមទាំងបានលើកឡើង អំពីសោកវិនាសកម្ មក្នុងរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ០៨ខែ ២០ថ្ងៃ ដែលពិភព លោកមិនដែលជួបប្រទះ ។

ឯកឧត្ដម បានបញ្ជាក់ថា មានតែគណបក្ស ប្រជាជនកម្ពុជាមួយគត់ បានធ្វើការតស៊ូ រំដោះជាតិ មាតុភូមិ និងប្រជាជន ឲ្យរួចផុតពីរបប ប្រល័យពូជសាសន៍ ហើយទទួលបានជ័យជំនះ ជាប្រវត្តិសាស្រ្ដ នៅថ្ងៃ ៧ខែមករា ឆ្នាំ១៩៧៩ ហើយត្រូវបាន ប្រជាជនកម្ពុជាចាត់ទុកថា ជាថ្ងៃកំណើតទី២ របស់ខ្លួន ។

ឯកឧត្ដមជា សុផារ៉ា បានបន្តថា បើពុំមានថ្ងៃ ២ ធ្នូ ឆ្នាំ ១៩៧៨ ថ្ងៃ ថ្ងៃ ៧មករា ១៩៧៩ និងនយោបាយឈ្នះ ឈ្នះ របស់សម្ដេច សម្ដេចតេជោ នាយករដ្ឋមន្រ្ដីទេនោះ អ្វីៗក៏ពុំមានដូច សពថ្ងៃនេះដែរ នេះជាសច្ចធម៌ជាប្រវត្តិសាស្រ្ដ ។ មានតែគណបក្ស ប្រជាជនកម្ពុជា តែមួយគត់ ដែលមានលទ្ធភាព គ្រប់គ្រាន់ ក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិ ដឹកនាំមាតុភូមិ និងប្រជាជន ដោយឈរលើ ឯករាជ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រិត និង វឌ្ឍនភាពសង្គម ក្រោមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ យ៉ាងពិតប្រាកដ ។

 ឯកឧត្ដម បានអំពាវនាវ ដល់សមាជិក សមាជិកាថ្មី ត្រូវគោរពលក្ខន្ដិក ស្មោះត្រង់ជាមួយ គណបក្ស គាំទ្រគោលនយោបាយ របស់គណបក្ស គាំទ្រថែរក្សារាល់សមិទ្ធផល លើគ្រប់វិស័យក្នុងរយៈពេល ៣៧កន្លងមក ដែលបានមកពិការ ខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយ គត្តិបណ្ឌិតរបស់ សម្ដេចតេជោ នាយករដ្ឋមន្រ្ដី ជាពិសេសគឺត្រូវ តែបោះឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជា នៅគ្រប់អាណត្តិដើម្បី សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ ៕