បណ្តាញសង្គម

មន្ទីររ៉ែ និងថាមពល អនុវត្តន៍ច្បាប់បង់សួយសារថ្មី ប្រជាពលរដ្ឋជាម្ចាស់អាជីវកម្មកាយអាចម៍ដីលក់ សំណូមពរឲ្យឯកឧត្តម អភិបាលខេត្តត្បូងឃ្មុំជួយដោះស្រាយបញ្ហានេះ

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅភូមិចុងក្រង សង្កាត់វិហារលួង ក្រុងសួង ប្រជាពលរដ្ឋ ជាម្ចាស់អាជីវកម្មជីក យកអាចម៍ដីលក់ ចំនួន ៥០នាក់

បាននាំគ្នាតវ៉ា សំណូមពរ សូមឲ្យឯកឧត្តម អភិបាល ខេត្តត្បូងឃ្មុំ ជួយដោះស្រាយ ជាមួយមន្ទីររ៉ែ និងថាមពល ដែលបានអនុវត្តន៍ ច្បាប់បង់សួយសារថ្មី ដែលមានតម្លៃខ្ពស់ ពួកគាត់មិន អាចមានលទ្ធភាព បង់បានទេ សូមឲ្យបង់ដូចឆ្នាំកន្លងទៅ ចំនួន ៣០០ដុល្លារ ក្នុងម្ចាស់អាជីវកម្ម ម្នាក់ៗ ក្នុង ១ឆ្នាំ ។

ម្ចាស់អាជីវកម្មជីក យកអាចម៍ដីលក់ ក្នុងខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ទី១-ច្បាប់ បង់សួយសារថ្មី គុណរណ្តៅ អាចម៍ដី ក្នុង១ម៉ែត្រគូប តម្លៃ ៦០០រៀលនោះ តម្លៃនេះ ខ្ពស់ ណាស់ពួកគាត់ពុំ អាចរត់រួចទេ ។ ទី២ - ចំពោះផែនទីបង្ហាញ ទីតាំងតំបន់ អាជីវកម្ម គ្រប់ទីតាំង ទាំងអស់មិន ថាតូចធំ មន្ទីរកំណត់យក ១៥០ដុល្លារនោះ វាមានលក្ខណៈ ខុសពីខេត្តដទៃ ពួកគាត់ក៏គ្មាន លទ្ធភាពបង់ដែរ ។

ក្រុមអាជីវកម្ម បានឲ្យដឹងទៀតថា បច្ចុប្បន្នអាច៍ដី លក់បានក្នុងតម្លៃថោក ក្នុង ១រថយន្ត ចំណុះ ២តោនកន្លះ តម្លៃ ១២០០០រៀលទេ ( មួយម៉ឺនពីរពាន់រៀល ) ផាត់បង់សួយសារ ជាង ១០០០រៀល ( មួយពាន់រៀល ) អ្នករត់ការ ១៥០០រៀល ដកថ្លៃអាអ៊ិច ថ្លៃទិញដី និងថ្លៃសាំង គិតទៅស្ទើរ អស់ចំណេញ ទៅហើយ ពិសេសទៀត ទីផ្សារមានការ ប្រគួតប្រជែង ដើម្បីយកលុយ ទៅបង់ធនាគារ ។

អាចម៍ដី លក់មាន ៣ប្រភេទ ៖ ទី១-យើងទិញដី ពីប្រជាពលរដ្ឋ ហើយលក់អាចម៍ដី លក់ថ្លៃបន្តិច ។ ទី២-អាចម៍ដី ដែលប្រជាពលរដ្ឋ ហៅទៅជីកស្រះ យកអាចម៍ដី លក់តម្លៃទាបជាង អាចម៍យើងទិញ ។ និងទី៣ - អាចម៍ដីដែលប្រជាពលរដ្ឋ ហៅទៅជីកដើម្បី បង្កើតជាដី ស្រែនោះ ក៏លក់ក្នុង តម្លៃទាបដែរ ។ ហើយគ្រប់ អាជីវកម្ម ទាំងអស់សុទ្ធ តែយកលុយពី ធនាគារទាំងអស់ យកមកទិញគ្រឿង ចក្រដើម្បី យកមកធ្វើអាជីវកម្ម នេះជាបញ្ហាប្រឈម បង់ឲ្យសួយសារផង បង់ឲ្យ ធនាគារផង ចំណុចនេះហើយ ដែលពួកគាត់រត់មិនរួច ។

ម៉្យាងទៀត នៅរដូវវស្សា គឺគ្រឿងចក្រ ត្រូវផ្អាកដំណើរការ កម្មករជាអ្នក បញ្ជាគ្រឿងចក្រ យើងនៅតែ គិតប្រាក់ខែឲ្យគាត់ ជៀសវាងឲ្យ ពួកគាត់ធ្វើ ចំណាកស្រុក ហើយលុយបង់ ធនាគារយើងត្រូវ តែបង់មិនគិតរដូវ វស្សាឡើយ ។ បញ្ហាប្រឈម ចំបងនេះ នៅពេលមន្ទីរ រឹតបន្តឹងច្បាប់ បង់សួយសារថ្មី យ៉ាងគំហុគនេះ ម្ចាស់អាជីវកម្ម ចំនួន ២០នាក់ បានរត់គេច ទៅខេត្តផ្សេងៗ មានខេត្តរតនៈគិរី ក្រចេះ និងខេត្តព្រៃវែង ។ ល ។

មិនហ៊ានត្រឡប់ មកវិញ ដោយសារខ្លាច មន្ទីរកោះហៅគុណ រណ្តៅអាចម៍ដី ដែលបានធ្វើតាំងពីឆ្នាំ ជាង ២០០០មកម្លេះនោះ ។ ពាក់ព័ន្ធ នឹងករណីនេះ យើងបានសុំការ បំភ្លឺទៅលោក ស៊ា ចាន់ដារ៉ា ប្រធានមន្ទីរ រ៉ែ និងថាមពល នៅម៉ោង ១២និង ២៧នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ តាមទូរស័ព្ទ លោក បានបញ្ជាក់ថា រឿងលុយយក ចំនួន ១៥០ដុល្លារនោះ លោកមិនបានដឹងទេ ហើយក៏មិនបាន ឲ្យមន្ត្រីណាម្នាក់យកដែរ រឿងកំណត់ ផែនទីបង្ហាញ ទីតាំងតំបន់អាជីវកម្មនោះ ទៅសួរខាងភូមិបាល ទៅគេច្បាស់ជាង ព្រោះគេជំនាញ រឿងបង់សួយសារ បងប្អូនអាជីវកម្ម បានយល់ព្រមផ្តិតមេដៃបង់ ប្រចាំត្រីមាសជាមួយអគ្គរង ក្រសួងហើយ អត់ពាក់ព័ន្ធ ជាមួយមន្ទីរទេ ៕