បណ្តាញសង្គម

សម្ដេចហេង សំរិន សង់ផ្ទះ និងកសាង ហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋ នៅតំបន់ព្រំដែន កម្ពុជា-វៀតណាម

ត្បូងឃ្មុំ ៖ សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋ សភាកម្ពុជា រួមជាមួយ សប្បុរសជន នានាបានសាង សង់ផ្ទះ ជាច្រើនខ្នង ជូនប្រជាពលរដ្ឋ ក្រីក្រ កសាងផ្លូវថ្នល់ ក្រាលកៅស៊ូ ប្រឡាយទឹក និងតបណ្ដាញអគ្គិសនី ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ អន្លង់ជ្រៃ និងថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាប់ព្រំដែន វៀតណាម ។

សម្ដេច ហេង សំរិន បានសរសេរ ក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក កាលពីល្ងាចថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៦ថា "តំបន់អភិវឌ្ឍន៍ សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ភូមិអន្លង់ជ្រៃ -ថ្លុកត្រាច ឃុំកក់ ស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំ ចម្ងាយពី ភ្នំពេញតាមផ្លូវ ជាតិលេខ ៨ មាន ១៣១គីឡូម៉ែត្រ ។

សម្តេចអគ្គ មហាពញាចក្រី និងសប្បុរស ជននានា បានសាងសង់ ផ្ទះជូនប្រជាជន ក្រីក្ររាប់រយខ្នង មានប្រឡាយទឹក ផ្លូវថ្នល់ក្រាលកៅស៊ូ ភ្លើងអគ្គិសនី ហើយដែលជាតំបន់ ជាប់ព្រំដែន ប្រទេសវៀតណាម " ។

គួរបញ្ជាក់ថា ការខិតខំ អភិវឌ្ឍប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ នៅតាមបន្ទាត់ ព្រំដែនគឺ ជាផ្នែកមួយ នៃការក សាងបន្ទាត់ ព្រំដែនស្ងប់ស្ងាត់ ឲ្យក្លាយជាទីប្រជុំជន មានប្រជាជន ប្រព័ន្ធស្រោចស្រព មន្ទីពេទ្យ សាលារៀននិងប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធ ព្រមទាំងបាន ប្រែក្លាយតំបន់ តាមព្រំដែន ឲ្យក្លាយជាតំបន់ ទេសចរណ៍មួយ នាទិសឦសាន ប្រទេស កម្ពុជាផងដែរ ។

ដកស្រង់ពី៖ ដើមអម្ពិល