បណ្តាញសង្គម

ពិធីប្រកាសដាក់អោយដំណើរការរចនាសម្ព័ន្ធពន្ធធនាគារខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ពន្ធធនាគារ មិនត្រឹមតែជាកន្លែងឃុំឃាំងអ្នកទោសតែប៉ុននោះទេ ប៉ុន្តែក៍ជាកន្លែងអប់រំកែប្រែ ជនជាប់ឃុំ ដោយជួយផ្តល់សេវាអប់រំ ស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីរៈបង្កើតមុខរបរដល់ទណ្ឌិត ដើម្បីពួកគេមាន លទ្ធភាពក្លាយជាពលរដ្ឋល្អត្រឡប់ទៅរស់នៅ ក្នុងសង្គមជាតិវិញ ។

ដោយឡែកដើម្បីឆ្លើយតបនឹងតម្រូវការផ្តល់ សេវាគ្រប់គ្រង និងអប់រំកែប្រែជនជាប់ឃុំ ក្នុងតំបន់រដ្ឋបាលរបស់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីប្រកាសដាក់អោយដំណើរការរចនាសម្ព័ន្ធ ពន្ធធនាគារខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

អញ្ជើញ ចូលរួមនា ឱកាសនោះមាន ឯកឧត្តម អគ្គនាយក អគ្គនាយករង នៃអគ្គនាយក ដ្ឋានពន្ធធនាគារ និងប្រតិភូ អមដំណើរ ឯកឧត្តម សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត ប្រធានតុលាការ និងព្រះរាជអាជ្ញា អមសាលា ដំបូងខេត្តត្បូងឃ្មុំ និងកំពង់ចាម ប្រធាន ពន្ធធនាគារ ខេត្តកំពង់ចាម ព្រៃវែង ក្រចេះ និងសៀមរាប ថ្នាក់ដឹក នាំមន្ទីរ អង្គភាព ជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក និងសមាជិក សមាជិកា ជាច្រើនរូបទៀត ។