Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អបអរសាទរសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦ របស់សហភាពសហព័ន្ធយុវជន កម្ពុជាខេត្តត្បូងឃ្មុំ

  • បោះពុម្ព

កត្តាធនធានមនុស្ស គឺជាកត្តាចំបងក្នុងចំណោម កត្តាជាច្រើនទៀត ដែលធ្វើអោយប្រទេសជាតិមួយ អាចរីកចម្រើនទៅបាន ជាពិសេសកំលាំងយុវជន ដែលជាសសរទ្រូងដ៍រឹងមាំ នៃប្រទេសជាតិ ក្នុងនោះ សហភាពសហព័ន្ធយុវជនកម្ពុជា បានកំពុងតែដើរតួ យ៉ាងសំខាន់ ដើម្បីជម្រុញសកម្មភាពយុវជនកម្ពុជា ក្នុងការចូលរួមសកម្មភាព គ្រប់រូបភាព ក្នុងន័យដើម្បីជួយសង្គមជាតិ អោយកាន់តែមានការរីកចំរើន និងអភិវឌ្ឍន៍ដូចបណ្តាប្រទេស ជឿនលឿនដ៍ទៃទៀត នៅលើពិភពលោក ។

ដោយឡែក នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ នៅសាលាខេត្តត្បូងឃ្មុំ សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ប្រារព្ធធ្វើសន្និបាត បូកសរុបការងារ ឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃ គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធកម្ពុជា ទទួលបន្ទុកខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម និងឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ៕