Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

១៨នាក់ ពុលនំប៉័ងសាច់ នៅត្បូងឃ្មុំ ៤៨នាក់ ផ្សេងទៀត ពុលនំប៉័ងសាច់ក្រចេះ

  • បោះពុម្ព

ត្បូងឃ្មុំ៖ យ៉ាងហោច ណាស់មនុស្ស ៦៦នាក់ បានពុល នំបុ័ងសាច់ នៅខេត្តពីរផ្សេងគ្នា បណ្តាលឲ្យក្អួត និងរាគរួស បន្ទាប់ពី បានបរិភោគ នំបុ័ង ដែលទិញពី ជនជាតិវៀតណាម នៅម៉ោង ១៧ ៖ ០០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ប៉ុន្តែនៅថ្ងៃទី២០ ខែមករា នេះ បានធូរស្រាល ឡើងវិញហើយ បន្ទាប់ពី ពលរដ្ឋទំាងនោះ ត្រូវបានអាជ្ញាធរ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ។

អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ពលរដ្ឋមានអាការៈ ក្អួតរាករួស ខណៈមនុស្ស ១៨នាក់ ដែលមានស្រី ៣នាក់ផងដែរ នៅភូមិ ស្រែសោមថ្មី ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានទទួលទាន នំបុ័ងដែល ទិញពីជនជាតិវៀតណាម ជាមួយគ្នានោះ មនុស្ស ៤៨នាក់ ផ្សេងទៀត ក៏មានអាការៈ ក្អួតរាគរួសផងដែរ បន្ទាប់ពីបានទទួលទាន នំបុ័ង ដែលទិញពី ជនជាតិវៀតណាម ស្ថិតនៅចំណុច គីឡូម៉ែត្រលេខ៦២ នៅភូមិស្រែចារ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

មន្ត្រីនគរបាល ស្រុកមេមត់ បានឲ្យដឹងថា នៅរសៀល ថ្ងៃទី១៩ ខែមករា ពលរដ្ឋមួយចំនួន បានទិញនំបុ័ងសាច់ របស់ជនជាតិ វៀតណាម ហូប រួច ក៏មានអាការៈ ក្អូតរាករួស ដែលអាការៈនេះ គឺបណ្តាលមកពីពុលនំប៉័ងសាច់ ប៉ុន្តែ ករណីពុលនេះ មិនមានមនុស្ស ស្លាប់នោះទេ ។

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នេះ ក្រោយពីបានបញ្ចូន មកសំរាកព្យាបាល នៅមន្ទីពេទ្យ បង្អែកមេមត់ និងបានបញ្ចូន ទៅព្យាបាលនៅ មន្ទីពេទ្យ ខេត្តជនរង គ្រោះទាំងនោះ បានធូរស្រាល វិញអស់ហើយ ដោយឡែក អ្នកភូមិស្រែចារ ឃុំស្រែចារ ស្រុកស្នួល ៤៨នាក់ ដែលពុលនំបុ័ងសាច់ ជនជាតិវៀតណាមនោះ ក៏បានធូរស្រាលដែរ បន្ទាប់ពីបានព្យាបាល នៅមន្ទីរពេទ្យបង្អែក ៕