បណ្តាញសង្គម

ប្តីស្រវឹងស្រា ព្រលះប្រពន្ធ២កាំបិតផ្គាក់ បណ្តាលឲ្យស្លាប់ នៅស្រុកត្បូងឃ្មុំ

 ត្បូងឃ្មុំ៖ ឃាតកម្ម ប្តីផឹកស្រាស្រវឹង ខឹងប្រពន្ធ ស្តីបន្ទោស ក៏ស្ទុះទៅទាញ កាំបិតផ្គាក់កាប់ ទៅលើប្រពន្ធ ចំនួន២កាំបិត នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ចំណុច ភូមិទួលវិហារ ឃុំជីរោ២ ស្រុក / ខេត្តត្បូងឃ្មុំ បណ្តាលឲ្យ ស្ត្រីជាភរិយាស្លាប់ នៅនឹងផ្ទះយ៉ាងអាណោច អាធមបំផុត ក្រោយពីធ្ វើសកម្មភាព ជនល្មើសជាប្តី បានរត់គេចខ្លួនទៅ ដោយសុវត្ថិភាព ។

លោក អនុសេនីយ៍ត្រី យ៉ង់ សុម៉េត មេប៉ុស្តិជីរោទិ៍២ បានឲ្យដឹងថា ករណីប្រើហឹង្សា ក្នុងគ្រួសារ ត្រូវបុរស ជាប្តីឈ្មោះ ហម សារ៉េត អាយុ៥២ឆ្នាំ រស់នៅ ភូមិទួលវិហារ ឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ផឹកស៊ីស្រវឹងស្រា មកដល់ផ្ទះ ឈ្លោះប្រកែកគ្នា ជាមួយប្រពន្ធឈ្មោះ ពៅ ស្រីមុំ អាយុ ៥៣ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា ហើយបានស្ទុះ យកកាំបិតផ្គាក់ កាប់មកលើ ប្រពន្ធចំនួន ២កាំបិត ត្រូវចំក្បាល បណ្តាលរងរបួស យ៉ាងធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យ ៧ដេ ខេត្តកំពង់ចាម ហើយក៏បានស្លាប់ ដោយសាររបួសធ្ងន់ពេក គ្រូពេទ្យមិនអាច ជួយសង្គ្រោះបាន ។

ក្រោយពេល កើតហេតុ ជនល្មើស បុរសជាប្តី បានរត់គេចខ្លួន ទៅដោយសុវត្ថិភាព ។ លោកមេប៉ុស្តិ៍ បានឲ្យដឹងទៀតថា ស្ត្រីរងគ្រោះ មានកូនចំនួន ៣នាក់ ជាកូនប្តីមុនៗហើយ បុរសជាប្តីជាជន ល្មើសនេះ ជាប្តីទី៣ យកគ្នារយៈពេល ៦ឆ្នាំ មកហើយ គ្នានកូនទេ ចូលចិត្តផឹកស្រា នឹងពូកែប្រច័ណ្ឌ ប្រពន្ធ ឈ្លោះគ្នាស្ទើរាល់ថ្ងៃ ។ បច្ចុប្បន្ន នគរបាល ជំនាញព្រហ្មទណ្ឌ ស្រុកត្បូងឃ្មុំ និងប៉ុស្តិ៍ជីរោទិ៍២ កំពុងស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនល្មើស យកមកផ្តន្ទាទោស តាមច្បាប់ ៕