Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក អ៊ុន លំអង នាំយកអំណាយរបស់ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តចែកជូនប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះធម្មជាតិ និងរងគ្រោះជាយថាហេតុ ចំនួន៩០គ្រួសារ នៅក្នុងឃុំទួលសូភី ឃុំគងជ័យស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ លោក អ៊ុន លំអង ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តត្បូងឃ្មុំ ជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងលោក អភិបាលរង ស្រុក និងក្រុមការងារ បាននាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋ ក្រីក្រចំនួន ៩០គ្រួសារ នៅឃុំទួលសូភី ឃុំគងជ័យ ស្រុកអូរាំងឪ ដែលរងគ្រោះធម្មជាតិ និងរងគ្រោះជាយថាហេតុ នៅបរិវេណ វត្តបឹងផ្តិល ស្ថិតនៅឃុំទួលសូភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

លោក អ៊ុន លំអង ផ្ដាំផ្ញើដល់ ប្រជាពលរដ្ឋក្រីក្រ និងជនរងគ្រោះ ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយ ជាយថាហេតុផ្សេងៗ ចំនួន ៩០គ្រួសារ ស្ថិតនៅក្នុង ស្រុកអូរាំងឪ ទោះបីអំណោយ ទាំងអស់នេះ តិចតួចស្ដួចស្ដើងក្ដី ប៉ុន្តែក៏អាចជួយ សម្រាល់ដលការ លំបាករបស់បងប្អូន ប្រជាពលរដ្ឋ បានមួយកម្រិតដែរ ដោយមិនទុកឲ្យ ប្រជាពលរដ្ឋ ណាម្នាក់រងគ្រោះ ដោយមិនបានជួយ យកចិត្តទុកដាក់ ពីស្ថាប័នមានសមត្ថកិច្ច ឡើយ ។

ចប់ប្រសាសន៍ សំណេះសំណាល គណៈអធិបតី ក៏បានចែកអំណោយ ជូនប្រជាពលរដ្ឋ  ដែលរងគ្រោះចំនួន ៩០គ្រួសារ ក្នុង១គ្រួសារៗ ទទួលបានកន្ទេល១ មុង១ មីយើង១កេះ ត្រីខកំប៉ុង១យួរ ប្រេងឆាចំនួន ១ដប តែកញ្ចប់ធំ ១កញ្ចប់ ស្ករសចំនួន ១គីឡូ ច្រាសដុសធ្មេញ ១ដើម ថ្នាំដុសធ្មេញ ១ដប អង្ក ២៥គីឡូក្រាម និងថវិការ ១ម៉ឺនរៀល ៕