បណ្តាញសង្គម

នគរបាលក្រុងសួង ចាប់ជនសង្ស័យ៣នាក់ ពាក់ព័ន្ធជួញដូរ គ្រឿងញៀន

ត្បូងឃ្មុំ ៖ កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលក្រុងសួង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ បានធ្វើការ ល្បាតតាមគោលដៅ ហើយបានជួបប្រទះជនសង្ស័យ ក្រោយពីការឆែកឆេរ រកឃើញវត្ថុតាង ថ្នាំញៀន និងបានឃាត់ខ្លួនជនសង្ស័យ៣នាក់នៅកន្លែងខុសគ្នា ។

មន្ត្រីនគរបាលក្រុងសួង បានឲ្យដឹងថា សមត្ថកិច្ចបានចុះល្បាត មកដល់កែងវត្តវិហ៊ាទន្ទឹម ភូមិសួងលិច សង្កាត់សួង បានជួបនឹងមុខសញ្ញាម្នាក់ ក៏ធ្វើការឃាត់ឆែកឆេរ បានរកឃើញម្សៅក្រាមពណ៌ស ១កញ្ចប់តូច សង្ស័យថាជាសារធាតុញៀន ក៏នាំមកអធិការដ្ឋាន នគរបាលក្រុងសួងដើម្បសាកសួរ ។ ជនសង្ស័យឈ្មោះ ជេប ណាក់ ភេទប្រុស អាយុ១៩ឆ្នាំរស់នៅភូមិ ពោធិ៍ព្រឹក ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ដោយឡែក  មួយករណីទៀត គឺ ខណៈកម្លាំង អធិការដ្ឋាន នគរបាលក្រុងសួង កំពុងតែចុះ ល្បាត នៅលើផ្លូវ ជាតិលេខ ៧វេលាម៉ោង ៦និង ៣០នាទីល្ងាច ថ្ងៃដដែលនោះ មកដល់ភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានប្រទះឃើញ ម៉ូតូម៉ាក XR ពណ៌ ស មួយគ្រឿងជឹះ ពីលិចទៅកើត  គ្នាពីរនាក់ ទី១ ឈ្មោះ ព្រំ ចិត្ត ហៅ ង៉ោល ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិ សួងកើត សង្កាត់សួង ក្រុងសួង ជាមុខ សញ្ញាចាស់ ទើបចេញពី ពន្ធនាគាររឿង គ្រឿងញៀន ទី ២ ឈ្មោះ ឡាយ គន្ធា ភេស្រី អាយុ ១៩ ឆ្នាំទីលំនៅ ភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម   សមត្តកិច្ចក៏ហៅ ឈប់ធ្វើការឆែកឆេរ រកឃើញ ម្សៅក្រាមពណ៌ ស ចំនួន ៦កញ្ចប់ ( កញ្ចប់ធំ មួយ និង កញ្ចប់តូចចំនួន ប្រាំកញ្ចប់ )  ដែលសង្ស័យថា ជាសារធាតុញៀន ។

 ហើយបច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់រួមនិងវត្ថុតាង កម្លាំងជំនាញ បានកសាង សំណុំរឿង បញ្ជូនទៅ សាលាដំបូង ខេត្តត្បូងឃ្មុំ ដើម្បីចាត់ការ តាមនិតិវិធី ៕

ដកស្រង់ពី៖ ដើមអម្ពិល