បណ្តាញសង្គម

ឯកឧត្តម ប្រាជ្ញ ចន្ទនិងលោក វីលៀម អេហេដ បានចុះសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិច ព្យាបាលដោយឥតគិតថ្លៃ

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល ខេត្តត្បូងឃ្មុំ និងលោក វីលៀម អេហេដ (William A. Heidt) អគ្គរដ្ឋទូតអាមេរិច ប្រចាំនៅកម្ពុជា និងលោកស្រី  ព្រមទាំងប្រធាន អនុប្រធាន មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បានចុះសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តអាមេរិច ព្យាបាលដោយ ឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋក្នុងខេត្ត ត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមន្ទីរពេទ្យ ព្រះនរោត្តមសីហនុត្បូងឃ្មុំ ស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ។

 សូមបញ្ជាក់ថា ៖ ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តអាមេរិច មកធ្វើការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយពិនិត្យ ព្យាបាលជំងឺដូចជា ៖ 

-ជំងឺទូទៅ និងកុមារ
-ជំងឺវះកាត់ទូទៅ ដូចជាៈ ខ្លនលូន ជំងឺដុះដៃស្បូន ជំងឺដុំក្នុងស្បូន ជំងឺរលាកពោះវៀនខ្នែង
-ជំងឺវះកាត់ភ្នែក និងមានចែកវ៉ែនតាជូន
-ជំងឺមាត់ធ្មេញ (ដក និងប៉ះធ្មេញ)
-ព្រមទាំងមានចែកជូនដៃសិប្បនិម្មិត ជូនចំពោះបងប្អូនដែលពិកាដៃផងដែរ
ដោយចាប់ទទួលព្យាបាលពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច ។