បណ្តាញសង្គម

មន្ត្រីសាខាកាំកុងត្រូល ចុះធ្វើការត្រួត ពិនិត្យគុណភាពទំនិញ ដើម្បីធានាសុខមាលភាពជូនប្រជាពលរដ្ឋ

ប្រជាពលរដ្ឋ និងអាជីរករ នៅផ្សារតំបែរ ទទួលការណែ នាំរបៀបជ្រើសរើស ផលិតផលម្ហូបអាហារ ដែលមានសុវត្ថិភាព សម្រាប់ទទួលទាន ពីមន្ត្រីសាខាកាំ កុងត្រូលខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយ លោក លិ វុត្ថា ប្រធានទីផ្សារ សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ សហការណ៍ជាមួយមន្ទីរ ពាណិជ្ជកម្មខេត្ត ក្នុងសកម្មភាពចុះធ្វើការ ត្រួត ជាអ្នកប្រើប្រាស់ ស្ថិតនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ។

ក្នុងសកម្មភាពនោះ មន្ត្រីកាំកុងត្រូលបានធ្វើការត្រួតពិនិត្យឃើញ និងដកហូតទំនិញជាគ្រឿងឧបភោគ និងបរិភោគ ហួសកាលបរិច្ឆេទ នៃការប្រើប្រាស់ សំបកកំប៉ុងប៉ោង កំពិត និងពុំមានស្លាកសញ្ញា លើសំបកវេចខ្ចប់ត្រឹមត្រូវបានមួយចំនួន មានដូចជាទឹកក្រូចទឹកផ្លែឈើ អាហារកំប៉ុង ដើម្បីយកទៅកំទេចចោល ព្រមទាំងបានធ្វើការអប់រំ ក៍ដូចជាណែនាំដល់អាជីវករ អោយដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាល់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសបទបញ្ញតិនៃច្បាប់ ។