បណ្តាញសង្គម

ពិធីបិទផ្សាយ ជាសាធារណៈនូវ ឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធចំនួន ២ភូមិ គឺភូមិខ្នងក្រពើលិច និងភូមិ ខ្នងក្រពើកើត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ភូមិចំនួន២ ស្មើនឹង៦៨០ក្បាលដី នៅក្នុងឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរៀបចំពិធីបិទផ្សាយ ជាសាធារណៈនូវ ឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធចំនួន ២ភូមិ គឺភូមិខ្នងក្រពើលិច និងភូមិ ខ្នងក្រពើកើត

ក្រោមអធិបតីភាពពី ឯកឧត្តម ស សុវណ្ណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង និងសុរិយោដី និងឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ក្នុងនោះ មានការអញ្ជើញចូលរួមពី អភិបាលស្រុក ប្រធានមន្ទីរ /អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ន សរុបប្រមាណជិត ៤០០នាក់ ។