បណ្តាញសង្គម

កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារខេត្ត និងលើកទិសដៅឆ្នាំ២០១៧

នាព្រឹកថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៧ នៅសាលប្រជុំសាលា ខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំបូកសរុប លទ្ធផលការងារ ត្រីមាសទី១ របស់គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សខេត្ត និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារខេត្ត និងលើកទិសដៅ ឆ្នាំ២០១៧

ក្រោមអធិបតីភាព លោកជំទាវ ឡេង សុខា អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងដោយមានចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ /អង្គភាព ជុំវិញខេត្ត ព្រះរាជអាជ្ញារង /អង្គចៅក្រមអមសាលាដំបូងខេត្ត មេឃុំ មេភូមិ និងមន្ត្រីពាកព័ន្ធ ជាច្រើនរូបទៀត ។