បណ្តាញសង្គម

ឯកឧត្តម ប្រាជ្ញ ចន្ទ បើកពិធីអនុសំវច្ឆរ មហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៥ ដល់មន្ត្រីសង្ឃ ព្រះគ្រូចៅអធិការគ្រប់វត្តទូទាំង ខេត្តត្បូងឃ្មុំ ក្រោមកិច្ចសហការរៀបចំ ដោយមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកអនុសំវច្ឆរ មហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៥ ដល់មន្ត្រីសង្ឃ ព្រះគ្រូចៅអធិការគ្រប់វត្តទូទាំង ខេត្តត្បូងឃ្មុំ ក្រោមកិច្ចសហការរៀបចំ ដោយមន្ទីរធម្មការ និងសាសនាខេត្ត

នាល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ នៅវត្តហ្លូង ព្រះស្ដេចកន ហៅ( វត្តព្រៃអង្គក្នុង ) ស្ថិតនៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងនោះ មានការអញ្ជើញចូលរួមពី ព្រះមន្ត្រីសង្ឃ ព្រះគ្រូអនុគុណ ព្រមទាំងព្រះថេរានុត្ថេរ អាចារ្យវត្ត និងសិស្សានុសិស្ស ប្រមាណជាង ៥០០អង្គ/នាក់ ។