បណ្តាញសង្គម

ស៊ីម៉ាក់បោសសំអាតផ្ទៃដី ដែលគំរាមកំហែងដោយគ្រាប់បែកចង្កោម អាមេរិក២០ហិកតា នៅកំពង់ចាម

ភ្នំពេញ៖ក្រុមមន្ត្រីជំនាញជាតិផ្ទុះស៊ីម៉ាក់នៅទិសខេត្តកំពង់ចាម បានបោសសំអាតផ្ទៃដី រងការគំរាមកំហែង ដោយសារគ្រាប់បែកចង្កោមអាមេរិកស្ថិតនៅភូមិ បុស្សថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ចំនួនជាង២០ហិចតា នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៧នេះ។

គេហទំព័ររបស់មជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា បានឲ្យដឹងថា ក្នុងចំណោមផ្ទៃដី២០ហិកតានេះ បានបោសសំអាតរួចមានជាង១០ហិកតា ក្នុងនោះរកឃើញបែកចង្កោមចំនួន៧៨គ្រាប់ ហើយគ្រាប់ដែលអាចដោះបន្សាប បានជាគ្រាប់បែកចង្កោមប្រភេទ BLU26 និងប្រភេទBLU 54 មានចំនួន៦៥គ្រាប់ទៀត ។

ប្រភពបន្តថា  បើគិតពីគ្រាប់បែកចង្កោមនេះ មួយគ្រាប់អាចបង្កឲ្យកូនខែ្មរម្នាក់ស្លាប់ ឬរបួស មានន័យថា ក្រុមជំនាញនេះ អាចសង្គ្រោះប្រជាពលរដ្ឋ ឲ្យរួចផុតពីគ្រោះមហន្តរាយពីគ្រាប់បែក ចង្កោមទាំងនេះ បានចំនួន៦៥នាក់ដែរ។ រយៈពេលទំលាក់គ្រាប់បែកនេះ គិតរហូតមកដល់ពេលនេះជិត៥០ឆ្នាំហើយ តែវានៅមានគុណភាពល្អ អាចសម្លាប់មនុស្សបាននៅឡើយ៕ 


 

ដកស្រង់ពី៖ដើមអម្ពិល