Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាកសិករដាំម្រេច ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ សប្បាយរីករាយដោយបានទទួលចំណេះដឹងពីដាំម្រេច ពីក្រុមហ៊ុន អង្គរហ្គ្រីន

  • បោះពុម្ព

ប្រជាកសិករមកពី១៩ភូមិ ក្នុងសហគមន៍ម្រេចដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ សប្បាយចិត្ត ដោយបានទទួល ចំណេះដឹងផ្នែក បច្ចេកវិជ្ជាទំនើប និងវិធានការ គ្រប់គ្រងដំណាំម្រេច ឲ្យបានប្រសិទ្ធភាពខ្ពស់ និងស្វែងយល់ពី ការប្រើប្រាស់ សំភារៈកសិកម្ម ដ៏ទំនើបដើម្បី ធ្វើឲ្យប្រសើរឡើង ក្នុងរបរកសិកម្ម ដំណាំម្រេចរបស់ក្រុមហ៊ុន អង្គរហ្គ្រីន កម្មវិធីសិក្ខាសាលា ក្រោមប្រធានបទ “យើងរួមគ្នាអភិវឌ្ឍ និងធ្វើទំនើបកម្មកសិកម្មកម្ពុជា” ធ្វើឡើងនៅព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅសហគមន៍ដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

លោក ហួរ ធីហង នាយកគ្រប់គ្រង ក្រុមហ៊ុន អង្គរហ្គ្រីន បានថ្លែងបញ្ជាក់ថា ៖ ម្រេចជាប្រភេទ ដំណាំត្រូពិច ត្រូវការ អាកាសធាតុក្តៅ ហើយសើម និងមិនធន់ នឹងកម្តៅនឹង ភាពរាំងស្ងួតនោះទេ។ វាអាចលូតលាស់ ក្នុងលក្ខណៈបរិស្ថាន សំណើមក្នុងដី ៦០ទៅ៧០ភាគរយ កម្តៅបរិយាកាស ២០ ទៅ៣០អង្សាសេ ម្រេចមិនអាចលូតលាស់ ឬងាប់នៅសីតុណ្ហភាពក្រោម១០ ឬលើ៣៥អង្សាសេ កម្តៅក្នុងដី ២៥ ទៅ២៨អង្សាសេឡើយឮ ។

ប្រភេទដីសមស្រប ៖ ដីល្បាយគ្រួស ដីខ្មៅ ដីខ្លាញ់ក្តាម ដីស្អិត និងដីល្បាយខ្សាច់ ។ សំខាន់ដីនោះ ត្រូវមានលក្ខណៈ មមោគ ជាដីធូ មានជីជាតិ ឆាប់ស្រស់ទឹក និងមានលក្ខណៈជំរាល។ គួរជៀសវាងដាំ លើដីឥដ្ឋ ដីខ្សាច់។ សំខាន់កសិករត្រូវភ្ជួររាស់ដី ការគៀដីឲ្យស្អាត ការប្រើប្រាស់កែប្រែគុណភាពដី ប្រើជីលាមកសត្វ ឬជីកំប៉ុស្តិ៍ទ្រាប់បាត ពី៤ទៅ៥តោនក្នុង១ហិចតា និងការរៀបចំប្រព័ន្ធបង្ហូរទឹកទៅតាមលក្ខណៈបទដ្ឋានបច្ចេកទេស ។ លោក Dominich ArunJaeph អ្នកបច្ចេកទេសដំណាំម្រេច និងភ្នាក់ងារជីវសាស្រ្តមកពីឥណ្ឌាបានថ្លែងបញ្ជាក់ថា សត្វល្អិតបំផ្លាញដំណាំម្រេចមាន ៖ ពពួកចៃ (Aphids) ចៃម្សៅ (Meal Bug) ចៃក្រមួនស (Scale insect) មូសម្រេច ទ្រីបរមូរស្លឹក និងដង្កូវលើម្រេច កើត ឡើងភាគច្រើនអាយុ០ខែដល់ទៅ២ឆ្នាំ វដ្តជីវិត លក្ខណៈបំផ្លាញត្រូវកំចាត់ជម្រករបស់ពួកវា ។ផលិតផលត្រូវប្រើ មានថ្នាំ ស្តេចនាគ៥ ឬកូននាគ៦ កូននាគ៨ ឬស្តេចនាគ៣ ។នៅមានជំ ងឺរលួយគល់ រលួយឬស (Foot Rot) បង្កឡើងដោយភ្នាក់ងារចំលង Phytophothora caspici តាមរយៈទឹកភ្លៀង។

ជំងឺងាប់យឺត អាចមកពីជាំទឹកយូ ម្រេចខ្វះទឹក ខ្វះជីជាតិ ឬចៃរំគល់ ឬកំដៅលើសពី៣២អង្សាសេ ។ លក្ខណៈសំគាល់ ស្លឹក ឬត្រួយមិនមានការលូតលាស់ថ្មីលឿងស្លឹក ២ ទៅ៣ខែ ដោយសារឬស មិនអាចបឺតស្រូបសារធាតុចិញ្ចឹមបាន ។ វាកើតស្ទើពេញមួយឆ្នាំ ជាពិសេស ចេញរោគសញ្ញា ចាប់ពីខែតុលាមក ។ ហើយយើងត្រូវប្រើវិធីព្យាបាល ដោយប្រើថ្នាំកសិកម្មប្រភេទ កម្លាំងយក្ស ៥០០ក្រាម និងម៉ាស្ទ័រូត៥០០មីលីលីត លាយជាមួយទឹក២០០លីត្រ ស្រោចគល់វា២ ទៅ៤លីត្រក្នុង១ជន្លង់ ប្រើ៥ ទៅ៧ថ្ងៃម្តង ប្រើឲ្យបាន២ ទៅ៣ដង។ ប្រសិនបើមានចៃសររំគល់ ត្រូវលាយថ្នាំកំចាត់ សត្វល្អិតស្តេចនាគ៥ ចំនួន៥០០មីលីលីត ។ បើមានជំងឺតឿ ឬក្រិនមិនលូតលាស់ បង្ករឡើងដោយប្រភេទវីរុស CMV ជំងឺនេះគ្មានថ្នាំព្យាបាលទេ ប្រសិនបើមានវត្តមានក្នុងចំការត្រូវដកចេញជាបន្ទាន់ ។

លោក ហ៊ុល ឡុង អ្នកបច្ចេកទេស ដំណាំម្រេច បានពន្យល់បញ្ជាក់ឲ្យដឹងថា ៖ អ្នកដាំបានជ្រើសរើស ពូជម្រេចជាច្រើនសំរាប់ដាំតាមតម្រូវការទីផ្សារ និងលក្ខណៈភូមិសាស្ត្រ។ ពូជដែលគេនិយមដាំដុះច្រើននៅប្រទេសកម្ពុជាយើងមាន៖ ១.ម្រេចខ្មែរ ២.ម៉ាឡេ និងទី៣.ឥណ្ឌា។ ការដាំដុះម្រេចត្រូវរៀបចំផែនដាំក្នុងរដូវវស្សា ចាប់ពីខែកក្កដា ដល់ខែកញ្ញា ដែលមានភ្លៀងធ្លាក់គ្រប់គ្រាន់ អកាសធាតុត្រជាក់ ដីមានសំណើមល្អ ធ្វើឲ្យម្រេចងាយ និងដុះលូតលាស់ល្អ ។ ការថែទាំមធ្យម ឬដីល្អមធ្យមគួរដាំ ២.២ម៉ែត្រគុណ២.២ ការថែទាំល្អ ឬដីល្អ គួរដាំ២.៥ម៉ែត្រគុណ២.៥ម៉ែត្រ ត្រូវប្រក់ស្បៃមុនមួយខែ (ស្បៃខ្មៅ ៥០%ឬខៀវ៦០%) យើងក៏ត្រូវគិតតាមពូជដែរ មានពូជ ម៉ាឡេ (២.៥ម៉ែត្រគុណ២.៥ម៉ែត្រ) ឬ(២.៧ម៉ែត្រគុណ២.៧ម៉ែត្រ)។ ការស្រោចស្រព (៧ទៅ៣០ថ្ងៃ) ក្រោយពីការដាំដុះភ្លាម ត្រូវបាញ់ទឹកលើស្លឹកជារៀងរាល់ថ្ងៃ ដើម្បីកុំឲ្យម្រេចអន់ដើម និងជំរុញការលូតលាស់ ផងដែរ ។ ត្រូវដាក់ទឹកឲ្យសើមខ្លាំង បន្តិចប្រហែល ៧ទៅ១០លីត្រ ក្នុងមួយថ្ងៃ ។ ការសំអាតស្មៅ គឺជាការសំខាន់ដើម្បីបំផ្លាញ ជំរកសត្វកាត់ស្មៅចន្លោះពី១៥ ទៅ៣០ថ្ងៃម្តង ៕