បណ្តាញសង្គម

លោកជំទាវ ឡេង សុខា បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី២ និងលើកទិសដៅត្រីមាសទី៣របស់គណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ លោកជំទាវ ឡេង សុខា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី២ និងលើកទិសដៅត្រីមាសទី៣របស់គណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារខេត្តត្បូងឃ្មុំ

ក្នុងនោះ មានការចូលរួមពី ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពជំវិញខេត្ត ព្រះរាជអាជ្ញាសាលាដំបូងខេត្ត អង្គការ ស្ថាប័ន ពាក់ព័ន្ធយ៉ាងច្រើនកុះករ ។