Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តត្បូងឃ្មុំ ធ្វើសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

  • បោះពុម្ព

គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តត្បូងឃ្មុំ ធ្វើសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលខេត្តស្តីទី និងលោក សុខ ឈិន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ដោយប្រព្រឹត្តិទៅ នៅព្រឹកព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ។

សូមបញ្ជាក់ថា៖ សន្និបាតនេះ ធ្វើឡើងស្របពេលដែលគណៈកម្មាធិការ រៀបចំការបោះឆ្នោត (គ.ជ.ប) បាននឹងកំពុងដោះស្រាយបណ្តឹងតវ៉ា លើសេចក្តីសម្រេច របស់គណៈកម្មាធិការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គជ.ខប) និងការសម្រេចលើពាក្យបណ្តឹងតវ៉ាដោយ គ.ជ.ប មុនពេលដែលលទ្ធផលផ្លូវការ នៃការបោះឆ្នោត នឹងត្រូវបិទផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ៕

ដោយ៖ វ៉ាន់ វីរៈ