បណ្តាញសង្គម

ពិធីប្រកាសចូលកាន់តំណែង​ផ្លូវការ ជាអភិបាលខេត្តត្បូងឃ្មុំថ្មី

ឯកឧត្តម លី ឡេង ត្រូវប្រកាសចូលកាន់តំណែងផ្លូវការ ជាអភិបាលខេត្តត្បូងឃ្មុំថ្មី ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង

រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ នៅសាលាខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំថ្មី ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយឯកឧត្ដម ប្រាជ្ញ ចន្ទ ចូលនិវត្តន៍ និងត្រូវបានព្រះមហាក្សត្រតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ រដ្ឋមន្ត្រី ហេីយឯកឧត្ដម លី ឡេង តែងតាំងជាអភិបាល នៃគណៈអភបាលខេត្តត្បូងឃ្មុំ ៕

ដោយ៖ វ៉ាន់ វីរៈ