Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សិក្ខាសាលា បង្ហាញស្តីពីការអនុវត្តល្អ របស់បណ្តាញការពារសុវត្ថិភាព គ្រួសារថ្នាក់ភូមិ ក្នុងស្រុកតំបែរ និងស្រុកពញាក្រែក

  • បោះពុម្ព

លោកជំទាវ ឡេង សុខា អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីបើកសិក្ខាសាលា បង្ហាញស្តីពីការអនុវត្តល្អ របស់បណ្តាញការពារសុវត្ថិភាព គ្រួសារថ្នាក់ភូមិ ក្នុងស្រុកតំបែរ និងស្រុកពញាក្រែក ក្រោមការរៀបចំដោយអង្គការស៊ីកាស្វា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ នៅសាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីប្រធានអង្គការស៊ីកាស្វា អង្គការវឌ្ឍនៈភាព អង្គការឆាដា មន្ទីរពាក់ព័ន្ធជុំវិញខេត្ត កុមារ និងសមាជិកកិច្ចការនារីឃុំក្នុងស្រុកតំបែរ និងស្រុកពញាក្រែក ។

សូមបញ្ជាក់ថា៖ សិក្ខាសាលដែលរៀបចំឡើងនាពេលនេះ ក្នុងគោលបំណង៖ -បង្ហាញជូនគំរូល្អ នៃការអនុវត្តបណ្តាញសុវត្ថិភាពគ្រួសារថ្នាក់ភូមិ ដើម្បីអោយមានការគាំទ្រ និងទទួលស្គាល់យន្តការនៃការការពារកុមារថ្នាក់នេះ ពីគ្រប់អ្នកពាក់ព័ន្ធជាពិសេសអាជ្ញាធរមូលដ្ឋាន -បង្ហាញអំពី សៀវភៅណែនាំការអនុវត្តគម្រោងបណ្តាញសុវត្ថិភាពគ្រួសារ និងតួនាទីសំខាន់ៗរបស់បណ្តាញភូមិ -បង្ហាញលំអិតពីការអនុវត្តរបស់បណ្តាញសុវត្ថិភាពគ្រួសារថ្នាក់ភូមិ -ពិភាក្សានិងទទួលយកអនុសាសន៍បន្ថែម ដើម្បីធ្វើអោយបណ្តាញភូមិអនុវត្តកាន់តែមានប្រសិទ្ធភាព -និងរៀបចំផែនការដើម្បីអនុវត្តបណ្តាញការពារសុវត្ថិភាពគ្រួសារថ្នាក់ភូមិ។ ក្រោយបញ្ចប់សិក្ខាសាលានេះ អ្នកចូលរួមទាំងអស់នឹងបានយល់ដឹងបន្ថែមបណ្តាញការពារសុវត្ថិភាពគ្រួសារ គឹជាយន្តការក្នុងកិច្ចការពារកុមារ និងផែនការនៃបណ្តាញសុវត្ថិភាពភូមិ ត្រូវបានទទួលស្គាល់ជាយន្តការនៃការការពារកុមារ ៕

ដោយ៖ វ៉ាន់ វីរៈ