Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដូនចាស់អាយុ៨៣ឆ្នាំ ជាទុរគតជន ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងដង្ហើយហៅរកជំនួយមនុស្សធម៍ជាបន្ត

  • បោះពុម្ព

ដូនចាស់អាយុ៨៣ឆ្នាំ ជាទុរគតជន ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងដង្ហើយហៅរកជំនួយមនុស្សធម៍ជាបន្ត

បន្ទាប់ពីទទួលបានដំណឹងថា ដូនចាស់ក្រីក្រ ជាទុគតជន អាយុ៨៣ឆ្នាំ គ្មានទីពឹង ឈ្មោះលោកយាយ អូង យឹម រស់នៅលើផ្ទះឈើតូចមួយ ទំហំប្រហែល៣ម៉ែត្របួនជ្រុង សរសឫស្សី សូម្បីតែទ្វារក៏មិនមានបិទបើក ស្ថិតនៅក្នុងភូមិជីរោទ៏លើ ឃុំជីរោទ៏ទី១ ស្រុកត្បូងឃ្មុំ នោះ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ តាមរយៈ អនុសាខាកាកបាទក្រហមស្រុកត្បូងឃ្មុំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍កាកបាទក្រហម ទៅផ្តល់ជូនលោកយាយ ភ្លាមៗ ដោយស្របទៅតាម ទិសស្លោករបស់កាកបាទក្រហមកម្ពុជា ទីណាមានទុលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ដោយមិន ជំនឿសាសនា ពូជសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយនោះឡើយ ។

ចំពោះអំណោយដែលសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ តាមរយៈក្រុមការងារកាកបាទក្រហមស្រុក យកទៅផ្តល់ជូនរួមមានៈ អង្ករ 50kg ,ទឹកត្រី 1យួរ ,ទឹកស៊ីអ៉ីវ 1យួរ,ប្រេងឆា 1លីត្រ ,ត្រីខ 10កំប៉ុង, ស្កសរ 1kg, អំបិល 1 Kg និងថវិការចំនួន 10មុឺនរៀលផងដែរ ៕

ដោយ៖ វ៉ាន់ វីរៈ