Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម លី ឡេង ជំរុញអោយមានការដាំកូនឈើឡើងវិញ ដើម្បីផ្តល់នូវភាពបៃតង ភាពស្រស់បំព្រង និងជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ

  • បោះពុម្ព

អភិបាលខេត្តត្បូងឃ្មុំថ្មី ឯកឧត្តម លី ឡេង ជំរុញអោយមានការដាំកូនឈើឡើងវិញ ដើម្បីផ្តល់នូវភាពបៃតង ភាពស្រស់បំព្រង និងជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ

ឯកឧត្តម លី ឡេង អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំថ្មី និងជាប្រធាគណៈកម្មាធិការកាកបាទក្រហមខេត្ត ថ្លែងបែបនេះក្នុងឳកាស ឯកឧត្តម អញ្ជើញជាអធិបតីប្រារព្ធពិធីបុណ្យ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០១៧ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ នៅវិទ្យាល័យហ៊ុនសែន ព្រែកអាជី ក្នុងភូមិទី៣ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ដោយរៀបចំឡើងដោយសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ក្រោមការឧបត្ថម្ភ គាំទ្រដោយកាកបាទក្រហមហ្វាំងឡង់ ។

ឆ្លងតាមរបាយការណ៍សង្ខេបរបស់ លោក រស់ សាខន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីប្រតិបត្តិសាខា ដែលបានសហការជាមួយមន្ត្រីគម្រោងកសាងភាពធន់សហគមន៍ ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និនេសាទខេត្ត រដ្ឋបាលស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំពិធីបុណ្យរុក្ខទិវា ៩ កក្កដា ដ៍មានសារៈសំខាន់នេះ ដែលឆ្លុះបញ្ចាំងអោយឃើញពីការយកចិត្តទុកដាក់ ចំពោះការបន្ត ថែរក្សាធម្មជាតិ តាមរយៈការជំរុញ លើកកម្ពស់ និងបំផុសការយល់ដឹងក្នុងស្រទាប់សាធារណៈជន ក្នុងវិស័យព្រៃឈើ ជាពិសេសក្នុងចលនាបង្កើនគម្រោងបៃតង លើទឹកដីខេត្តត្បូងឃ្មុំ ៕

ដោយ៖ វ៉ាន់ វីរៈ