បណ្តាញសង្គម

ពិធីចែកពូជស្រូវ ប្រព័ន្ធស្បៀងបំរុងកម្ពុជា ចំនួន ៤៣ តោន និងប្រេងម៉ាស៊ូតចំនួន ២៥០០ លីត្រ ជូនដល់ប្រជាកសិករចំនួន ១២៤៥ គ្រួសារ នៅឃុំ នាងទើត ឃុំ គោកស្រុក និងឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ អមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានចុះចែកពូជស្រូវ ប្រព័ន្ធស្បៀងបំរុងកម្ពុជា ចំនួន ៤៣ តោន និងប្រេងម៉ាស៊ូតចំនួន ២៥០០ លីត្រ ជូនប្រជាកសិករចំនួន ១២៤៥ គ្រួសារ នៅឃុំ នាងទើត ឃុំ គោកស្រុក និងឃុំតំបែរ ដើម្បីធ្វើការស្តារការដាំដុះដំណាំស្រូវឡើងវិញ ដែលកន្លងមកបានជួប ប្រទះនឹងគ្រោះធម្មជាតិ បង្កឡើងដោយសត្វចង្រៃ ស៊ីដំណាំស្រូវ នៅដើមរដូវវស្សានាឆ្នាំនេះ ។

សូមបញ្ជាក់ថា៖ យោងតាមសេចក្តីរាយការណ៍របស់ប្រជាកសិករនៅស្រុកតំបែរ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អគ្គនាយកដ្ឋានកសិកម្ម រួមសហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចុះស្រាវជ្រាវបន្ទាន់ ដល់កន្លែងកើតហេតុ ដោយបានពិនិត្យឃើញថា មានសត្វខ្មុលដីជាហ្វូង និងខ្យងមាស បាននិងកំពុងស៊ីដំណាំស្រូវ ពង្រោះនិងសន្ទូង របស់ប្រជាកសិករ ហើយក៏ បានចាត់វិធានទប់ស្កាត់ និងកំទេចចោលបាន ទាន់ពេលវេលាផងដែរ ៕