បណ្តាញសង្គម

មីខ្លាឃ្មុំក្រហមរបស់វៀតណាម និងប្រេងឆាទាំងកានៗនាំចូលតាមច្រកដា ស្រុកមេមត់

ត្បូងឃ្មុំ៖ មន្ត្រីមាន សមត្ថកិច្ច ពាក់ព័ន្ធ ពិសេសមន្ត្រី កាំកុងត្រូល និងគយច្រកដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានអនុញ្ញាតិ ឲ្យឈ្មួញឈ្មោះ ដែត នាំចូល មីខ្លាឃ្មុំក្រហម របស់វៀតណាម តែសរសេរ អក្សរខ្មែរ និងប្រេងឆា គ្មានម៉ាកច្រក កានចូលមក ប្រទេសកម្ពុជា ទាំងរថយន្ត ស្ទើររាល់ថ្ងៃ ដោយមិនមាន វិធានការ ទប់ស្កាត់ ឬបង្ក្រាបឡើយ។

ការដែល មិនមាន វិធានការ ទប់ស្កាត់ និងបង្ក្រាប នេះត្រូវបាន មន្ត្រីប្រចាំ ច្រកដាបង្ហើប អោយដឹងថា ដោយសារ ចែដែត មេឈ្មួញ រត់ការបង់ប្រាក់ ឲ្យគ្រប់ជំនាញ ពិសេស កាំកុងត្រូល គយប្រចាំច្រក និងគយចល័ត ។

ប្រភពដដែល អោយដឹងថា មីខ្លាឃ្មុំក្រហម និងប្រេងឆា របស់ចែដេត គឺដឹកចូល ប្រទេសកម្ពុជា ស្ទើររាល់ថ្ងៃ ខណៈពេលខ្លះ ដឹកចូលតែម្តង ហើយពេលខ្លះ មកសាង នៅចំណតជាប់ របង កាំកុងត្រូល ច្រកដាក៏មាន។

ជុំវិញការ អនុញ្ញាតិនេះ មិនអាច ទំនាក់ទំនង មេកាំកុងត្រូល ច្រកដា និងលោក យឹម វណ្ណៈ មេគយច្រកដា បានទេដោយសារ ទូរស័ព្ទចូល តែមិនទទួល។ ប្រជាពលរដ្ឋ មួយចំនួន បានលើកឡើងថា តើមន្ត្រីកាំកុងត្រូល និងមន្ត្រីគយ នៅតាមច្រក ដាក់ដើម្បី ចាំយលលុយ ឬយ៉ាងណា ? បើដាក់ចាំ យកលុយ សូមឲ្យគិត ពីសុខភាព ប្រជាជន ផងឲ្យតែ យ៉ាងនេះ ងាប់អស់មិនខាន ៕