Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងនគរបាលក្រុងសួងចាប់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនបានមួយនាក់

  • បោះពុម្ព

គ្រឿងញៀន គឺជាក្តីកង្វល់ របស់យើងទាំង អស់គ្នា ប៉ុន្តែមនុស្ស មួយក្តាប់តូច កំពុងតែបំផ្លាញ មនុស្សដូចគ្នា ដើម្បីប្រយោជន៍ខ្លួនឯង ទោះបីយ៉ាងនេះក្តី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មិនព្រងើយ កន្តើយឡើយ ដើម្បីសុវត្ថិភាពសង្គម អរគុណចំពោះ ការចូលរួម ពីបងប្អូន ប្រជាពលរដ្ឋ ។

(ត្បូងឃ្មុំ)៖ នៅរសៀលម៉ោង១៤ និង៤៨នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងជំនាញ របស់អធិការដ្ឋាន នគរបាលក្រុងសួង ខេត្តត្បូងឃ្មុំ បានធ្វើការ ចុះល្បាតតាម មូលដ្ឋាន នៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ក៍បានប្រទះ ឃើញជនសង្ស័យ ឈ្មោះ លន់ ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិជ្រូយ សង្កាត់សួង ក្រុងសួង ជាមុខសញ្ញា ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។

បន្ទាប់ពីឃើញ សមត្ថកិច្ចភ្លាម ជនសង្ស័យជាមុខ សញ្ញាចាស់ឈ្មោះ លន់ ម៉ៅ នេះ បានរត់គេចខ្លួន ចេញពីសមត្ថកិច្ច ភ្លាមនោះ សមត្ថកិច្ច បានដាក់ការសង្ស័យ ដោយធ្វើការ តាមឃាត់ ខ្លួនបានភ្លាមៗ ដោយធ្វើការ ឆែកឆេរលើខ្លួន បានរកឃើញ ម្សៅក្រាមពណ៌ស ០១កញ្ចប់ (សង្ស័យជា ប្រភេទថ្នាំញៀន ម៉ាទឹកកក) និងឧបករណ៍ សំរាប់ជក់ ព្រមទាំងថង់សម្រាប់វិចខ្ចប់ មួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំង នគរបាល បញ្ជូនទៅ អធិការដ្ឋាននគរបាលក្រុងសួង ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅតុលាការ ចាត់ការតាម នីតិវិធីច្បាប់ ៕