Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កិច្ចប្រជុំផ្សព្វផ្សាយច្បាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល

  • បោះពុម្ព

 ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ នៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ បានបើកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល ដល់លោកគ្រូអ្នកគ្រូពេទ្យ ឳសធការីឯកជន និងពាក់ព័ន្ធ វិស័យសុខាភិបាលទាំងអស់ ក្នុងស្រុកមេមត់។

ដែលកិច្ចប្រជុំផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅ ក្រោមវត្តមាន លោកឳសថការី ថុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ លោកស្រី អភិបាលរងស្រុក លោកប្រធានការិយាល័យស្រុកប្រតិបត្តិមេមត់ និងមានការចូលរួមពី អនុគណៈកម្មការលុបបំបាត់ឳសថក្លែងក្លាយ និងសេវាសុខាភិបាលឯកជនខុសច្បាប់ និងអ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាលទាំងអស់ក្នុងស្រុកមេមត់ ក្នុងស្រុកមេមត់ ។

លោកឳសថការី ថុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអោយដឹងថា៖ កិច្ចប្រជុំផ្សព្វផ្សាយ ច្បាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល បានធ្វើការផ្សព្វផ្សាយរួចម្តងហើយទូទាំងខេត្តត្បូងឃ្មុំ កាលពី ពេលកន្លងទៅថ្មីៗ ដោយឡែកការធ្វើឡើងថ្ងៃនេះ គឺដើម្បីអោយអ្នកប្រកបការងារវិជ្ជាជីវៈសុខាភិបាល ក្នុងស្រុកមេមត់ កាន់តែយល់អោយច្បាស់បន្ថែមទៀត ក្នុងការអនុវត្តច្បាប់ ក៍ដូចជានឹងបន្តផ្សព្វផ្សាយ ទៅកាន់ស្រុក/ក្រុងទាំងអស់ ទូទាំងខេត្តត្បូងឃ្មុំ។

លោកឳសថការី ថុល ពន្លឺ បន្តថា កិច្ចប្រជុំផ្សព្វផ្សាយដែលធ្វើឡើងនាពេលនេះក្នុងគោលបំណង៖ អោយអ្នកដែលប្រកបរបរវិជ្ជាជីវៈ សុខាភិបាល ទាំងអស់ ជ្រាបយល់អោយកាន់តែច្បាស់ អំពីច្បាប់ដែលបានដាក់ចេញ អោយប្រើប្រាស់ដោយ ព្រះរាជក្រមព្រះមហាក្សត្រ ក្នុងន័យអោយអ្នកប្រកប វិជ្ជាជីវៈសុខាភិបាលទាំងអស់ ជៀសអោយឆ្ងាយអំពី រាល់នូវអំពើផ្សេងៗ ដែលច្បាប់បានចែងឡើង គឺយើងតម្រង់ទិសអោយមន្ត្រីសុខាភិបាល និងអ្នកមានវិជ្ជាជីវៈ សុខាភិបាល អនុវត្ត ទៅតាមច្បាប់ ។

ដែលស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៍ដូចជាក្រសួងសុខាភិបាល ស្តីពីការលុបបំបាត់ ការលក់ និងចែកចាយនូវផលិតផលក្លែងក្លាយ ក៍ដូចជាការបើកនូវសេវាសុខាភិបាលឯកជន ខុសច្បាប់ផងដែរ ។ លោកឳសថការី ថុល ពន្លឺ បញ្ជាក់ថា៖ ក្រោយពីផ្សព្វផ្សាយច្បាប់ទាំងអស់នេះទៅ អ្នកដែលពាក់ព័ន្ធទាំងអស់ នឹងបានយល់ ហើយនឹងអនុវត្ត ស្របទៅតាមច្បាប់ដែលបានចែង ព្រមទាំងធ្វើយ៉ាងណាលុបបំបាត់ អោយបានជា ស្ថាពរនូវសេវាសុខាភិបាលខុសច្បាប់ ក៍ដូចជាការទប់ស្កាត់នូវសកម្មភាពទាំងឡាយនូវការលក់ និងចែកចាយឳសថ ក្លែងក្លាយ អោយខានតែបាន ។

សូមបញ្ជាក់ថា៖ ច្បាប់នេះ ដាក់ចេញអោយប្រើប្រាស់ជាផ្លូវការ ដោយព្រះរាជក្រមព្រះហាក្សត្រ មាន៩ជំពូក ដែលច្បាប់នេះមានគោលបំណងការពារសុខភាព និងសុវត្ថិភាពរបស់ប្រជាជន តាមរយៈការផ្តល់នូវយន្តការក្នុងការ ធានាថា អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់មានគុណវុឌ្ឍិ សមត្ថភាព និងសម្បទាគ្រប់គ្រាន់ក្នុងការប្រកបវិជ្ជាជីវៈ ក្នុងគោលដៅអំពីវិធាន និងនីតិវិធីសម្រាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប្រកបវិជ្ជាជីវៈសុខាភិបាល ដែលមានវិសាលភាពអនុវត្តចំពោះអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ៕

 

 

 

 

 

ដោយ៖ វ៉ាន់ វីរៈ