បណ្តាញសង្គម

ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញសំណេះសំណាលនិងណែនាំដល់ម្ចាស់វិនិយោគភាស៊ីផ្សារសួង

នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញសំណេះសំណាលនិងណែនាំដល់ម្ចាស់វិនិយោគភាស៊ីផ្សារសួង និងម្ចាស់វិនិយោគភាស៊ី ចំណតរថយន្តសួង រួមទាំងបុគ្គលិកយកភាស៊ី សន្តិសុខយាមផ្សារគ្រប់រូប ក្នុងការយកភាស៊ីផ្សាទៅតាមសៀវភៅបន្ទុក ពីអាជីវករលក់ដូរទូទាំងក្រុងសួង។