បណ្តាញសង្គម

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានបើកវគ្គសិក្ខាសាលាតម្រង់ទិសឆ្ពោះទៅរកភាពជោគជ័យក្នុងការសិក្សា និងអាជីពការងារនៅ ស្រុកពញាក្រែក ខេត្តត្បុងឃ្មុំ

រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានបើកវគ្គសិក្ខាសាលា តម្រង់ទិសឆ្ពោះ ទៅរកភាពជោគជ័យ ក្នុងការសិក្សា និងអាជីពការងារ នៅសាលសាលា ស្រុកពញាក្រែក

ដែលសហការ រៀបចំដោយ សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត មន្ទីរអប់រំយុវជន និងកីឡាខេត្ត និងវិទ្យាស្ថានសិក្សា ដើម្បីជោគជ័យ ដែលឧទ្ទេសនាម ដោយលោកបណ្ឌិត ឃីម សុខហេង អ្នកឯកទេសផ្នែក អភិវឌ្ឍន៏មនុស្ស ក្នុងនោះមាន សិស្សានុសិស្សទី ១១ និងទី ១២ នៃវិទ្យាល័យ ហ៊ុន សែន ពញាក្រែក វិទ្យាល័យ ជា ស៊ីម កណ្តោលជ្រុំ និងវិទ្យាល័យ ហេង សំរិន អន្លង់ជ្រៃ ចំនួនសរុបប្រមាណជាង៣៨០ នាក់។