បណ្តាញសង្គម

ពិធីបើកវគ្គសិក្ខាសាលា តម្រង់ទិសឆ្ពោះទៅ រកភាពជោគជ័យក្នុងការសិក្សា និងអាជីពការងារនៅ វិទ្យាល័យប៊ុនរ៉ានីហ៊ុន សែន មេមត់

ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ លោក អោក បូឡៃ អនុប្រធាន សសយក ខេត្ត តំណាងលោក ម៉ៅ ឌុង ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួម ក្នុងពិធីបើកវគ្គសិក្ខាសាលា តម្រង់ទិសឆ្ពោះទៅ រកភាពជោគជ័យក្នុងការសិក្សា និងអាជីពការងារនៅ វិទ្យាល័យប៊ុនរ៉ានីហ៊ុន សែន មេមត់ ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ដែលសហការរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត មន្ទីរអប់រំយុវជន និងកីឡាខេត្ត និងវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ ដែលឧទ្ទេសនាម ដោយលោកបណ្ឌិត ឃីម សុខហេង អ្នកឯកទេសផ្នែកអភិវឌ្ឍន៏មនុស្ស ក្នុងនោះមានសិស្សានុសិស្សទី ១១ និងទី ១២ចូលរួមសរុប ប្រមាណ ៦៥០ នាក់។