បណ្តាញសង្គម

សិក្ខាសាលាតម្រង់ ទិសឆ្ពោះទៅរកភាព ជោគជ័យ ក្នុងការសិក្សា និងអាជីពការងារ នៅវិទ្យាល័យក្រូចឆ្មារ ស្រុកក្រូចឆ្មា

ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ លោក អោក បូឡៃ អនុប្រធានស.ស.យ.ក ខេត្តត្បូងឃ្មុំ បានចូលរួមបើកវគ្គ សិក្ខាសាលាតម្រង់ ទិសឆ្ពោះទៅរកភាព ជោគជ័យ ក្នុងការសិក្សា និងអាជីពការងារ នៅវិទ្យាល័យក្រូចឆ្មារ ស្រុកក្រូចឆ្មារ ដែលសហការ រៀបចំដោយ សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត មន្ទីរអប់រំយុវជន និងកីឡាខេត្ត និងវិទ្យាស្ថានសិក្សា ដើម្បីជោគជ័យ ។

ដែលឧទ្ទេសនាមដោយលោកបណ្ឌិត ឃីម សុខហេង អ្នកឯកទេសផ្នែក អភិវឌ្ឍន៏មនុស្ស ក្នុងនោះមានសិស្សានុសិស្សថ្នាក់ទី ១២ នៃវិទ្យាល័យ ក្រូចឆ្មារវិទ្យាល័យ សម្តេច ហ៊ុន សែន ប៉ឹស២ និងវិទ្យាល័យ ហ៊ុន សែន ព្រែកអាជី ចូលរួមសរុបប្រមាណ ៣០០នាក់ ។