បណ្តាញសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿង បញ្ជូនទៅសាលាដំបូងខេត្ត (ត្បូងឃ្មុំ)

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿង បញ្ជូនទៅសាលាដំបូងខេត្ត (ត្បូងឃ្មុំ)៖ កម្លាំងជំនាញនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បន្ទាប់ពីតាមដាន និងកំណត់មុខសញ្ញារួចមក នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ2017 វេលាម៉ោង11:30នាទីព្រឹក។

 នៅចំនុចភូមិវាលទឹកចេញ ឃុំគរ ស្រុកត្បូងឃ្មុំ បានធ្វើការចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទីន ពុធ ភេទប្រុស អាយុ66ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិវាលទឹកចេញ ឃុំគរ ស្រុកត្បូងឃ្មុំ ។

សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីធ្វើការឃាត់ខ្លួន បានធ្វើការឆែកឆេរលើខ្លួនភ្លាមៗ ដោយរកឃើញនិងដកហូត ម៉្សៅក្រាមព៌ណសថ្លា សង្ស័យថ្នាំញៀនចំនួន០២កញ្ចប់តូច ទូរស័ព្ទសម្រាប់ទាក់ទង ១គ្រឿង និងដកហូតសំភារៈវេចខ្ចប់និងសំភារៈជក់មួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំចងក្រងសំនុំរឿង រួចបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការទៅតាមនិតិវិធី ៕