បណ្តាញសង្គម

ឯកឧត្តម លី ឡេង បានអញ្ជើញជា អធិបតីភាព កាត់វិញ្ញាសារប្រឡង ក្របខ័ណ្ឌមន្ត្រីរាជ ការស៊ីវិល និងមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ខេត្តត្បូងឃ្មុំ

ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៧នេះ បានអញ្ជើញជា អធិបតីភាព កាត់វិញ្ញាសារប្រឡង ក្របខ័ណ្ឌមន្ត្រីរាជ ការស៊ីវិល និងមន្ត្រីពន្ធនាគារ  ក្រសួងមហាផ្ទៃ សម្រាប់ខេត្តត្បូងឃ្មុំ នៅក្នុងបរិវេណ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ស្ថិតនៅភូមិ និគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

សូមបញ្ជាក់ថា ៖ ការប្រឡង ក្របខ័ណ្ឌ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ខេត្តត្បូងឃ្មុំ សម័យប្រឡងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ មាន២វិញ្ញាសារ រួមមាន ៖ ចំណេះដឹងទូទៅ កិច្ចការរដ្ឋបាល និងគណិតវិទ្យា មានចំនួន ១៦បន្ទប់ បេក្ខជនសរុបចំនួន ៣៩២នាក់ ក្នុងនោះ ក្របខណ្ឌលេខាធិការ រដ្ឋបាលខេត្ត មានចំនួន ៣០២នាក់ និងក្របខណ្ឌពន្ធ ធាគារចំនួន ៩០នាក់ ផងដែរ ៕