Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅភូមិចារស្ទឹងតាថុក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

បុរសម្នាក់បានស្លាប់ នៅកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់ ក្រោយពីរថយន្ត បើកបុកម៉ូតូ ពេញទំហឹង នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ នៅភូមិចាស្ទឹងតាថុក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

បើតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាល ស្រុកតំបែរ បានឲ្យដឹងថា ៖ ជនរងគ្រោះ ដែលបានស្លាប់ មានឈ្មោះ សិទ្ធ វណ្ណៈ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ភូមិ ចារស្ទឹងតាថុក ឃុំ ចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងជនរងរបួសធ្ងន់ មានឈ្មោះ វ៉ាន សាវ៉ន ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា បើកបរម៉ូតូម៉ាក់ នេវ (កែ) ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះដុបគ្នា ពីត្បូងទៅជើង បញ្ច្រាសទិសគ្នាជាមួយ រថយន្ត បង្កម៉ាក់ ហ៊ីយ៉ាន់ដាយ ពណ៌ ស ស្លាកលេខ ៣B-០៣៩៧ ភ្នំពេញ បើកបរដោយ ឈ្មោះ ថាង វ៉យ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ ត្រពាំងផ្លុង ឃុំ ត្រពាំងផ្លុង ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ លុះមកដល់កន្លែង កើតហេតុដោយ ផ្លូវកោង និងបើកបរល្បឿនលឿន ខ្វះខាតការ ប្រុងប្រយ័ត្ន ទើបបណ្ដាលយក មានគ្រោះថ្នាក់ បែបនេះ ។

 ក្រោយពេលកើត ហេតុជនរងគ្រោះ របួសធ្ងន់ត្រូវបាន រថយន្តសង្គ្រោះ ដឹកទៅមន្ទីរពេទ្យ និងសាកសព ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យ ទៅតាមប្រពៃណី ដោយឡែករថយន្ត និងម៉ូតូត្រូវបាន កំលាំងនគរបាល ធ្វើការវាស់វែង និងយកទៅរក្សាទុក នៅអធិការនគរបាល ស្រុកតំបែរ ដើម្បីរងចាំការ ដោះស្រាយទៅ តាមនិតិវិធី ៕