Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតសិស្សអនុវិទ្យាល័យទន្លេបិទ ជំនាន់អំឡុងឆ្នាំទស្សន៍វត្ស៩០ រៀបចំពិធីជួបជុំអតីតសិស្ស នឹងរំលឹកគុណគ្រូ

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ អតីតសិស្សអនុវិទ្យាល័យទន្លេបិទ ដែលឥលូវនេះបានផ្លាស់ប្តូរឈ្មោះពីអនុវិទ្យាល័យ ទៅជាវិទ្យាល័យទន្លេបិទវិញ សិ្ថតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បានរៀបចំពិធីរំលឹកគុណគ្រូ និងការជួបជុំអតីតសិស្សរួមជំនាន់អំឡុងឆ្នាំ១៩៩០ ដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូ ក្នុងនោះរួមទាំងលោកគ្រូ អ្នកគ្រូចូលនិវត្តន៍ និងអតីតសិស្សទស្សនវត្សន៍៩០ ជាច្រើនជំនាន់ ព្រមទាំងប្អូនៗសិស្សានុសិស្ស សរុបប្រមាណជាង៤០០នាក់ ក្រោមវត្តមាន លោក នូ ផល្លាភិវឌ្ឍន៍ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ។

តំណាងក្រុមអតីតសិស្ស អនុវិទ្យាល័យទន្លេបិទ ដែលរៀបចំកម្មវិធីនេះ បានឲ្យដឹងថា ពិធីនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីរំលឹក និងសម្ដែងការគោរពដឹងគុណ ចំពោះលោកគ្រូអ្នកគ្រូ ដែលបានចូលនិវត្តន៍ ជិតចូលនិវត្តន៍ និងលោកគ្រូ អ្នកគ្រូ នៅកំពុងបង្រៀន ដែលបានផ្តល់ចំណេះដឹងជាច្រើន ដល់សិស្សានុសិស្ស ដើម្បីក្រេបជញ្ជក់ ក៍ដូចជាគោរពវិញ្ញាណខណ លោកគ្រូអ្នកគ្រូ ដែលលាចាកលោកទៅ បន្សល់ទុកនូវស្នាដៃ និងកេរឈ្មោះដ៍ក្រអូប ,ក៍ដូចជាដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពនៃសិស្សរួមជំនាន់ និងបានជួបជុំគ្នា ដឹងពីសុខទុក្ខគ្នាទៅវិញទៅមក, ជួបជុំរំលឹកអនុស្សាវីយ៍ រវាងគ្នានិងគ្នា ,បង្ហាញបទពិសោធន៍ ជាមេរៀន ជាគំរូ របស់សិស្សច្បង ដើម្បីអោយសិស្សប្អូនៗ ជំនាន់ក្រោយទៀត យកគំរូតាម ដោយនៅពេលសិក្សាចប់ ចេញពីសាលានេះទៅ នឹងវិលមកជួយសាលានេះវិញ ព្រមទាំងគៀងគរ រកថវិកាមូលនិធិ សម្រាប់ជួយទ្រទ្រង់ដល់សាលា និងសិស្សានុសិស្សដែលក្រីក្រផងដែរ ។

លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានលើកឡើងថា រូបលោកផ្ទាល់ ពិតជាមានសេចក្តីសោមន្សរីករាយជាខ្លាំង ដោយឃើញសកម្មភាពបែបនេះ យើងទាំងអស់គ្នា មានឱកាសរៀបចំពិធីនេះឡើងបាន ក៏អាស្រ័យដោយប្រទេសជាតិយើង មានសុខសន្តិភាពយ៉ាងពេញលេញ និងដោយមានការអភិវឌ្ឍន រីកចំរើនឥតឈប់ឈរ ហើយទើបយើងទាំងអស់គ្នា មានលទ្ឋភាពចេញទៅប្រកបការងារបានរៀងខ្លួន ជាពិសេសក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចបង្តើតឲ្យមានសាលារៀន មានផ្លូវថ្នល់ខ្វាត់ខ្វែង ថែមទាំងបង្កើតឲ្យមាន ទិវាបុណ្យរំលឹកគុណគ្រូទៀតផង។

ជាមួយគ្នានោះ លោកនាយកវិទ្យាល័យទន្លេបិទ បានកោតសសើរ ចំពោះទឹកចិត្តរបស់ប្អួនៗ ជាអតីតសិស្សវិទ្យាល័យទន្លេបិទទាំងអស់ ដែលបានរៀចំអោយមាន ពិធីនេះឡើង គឺបានបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាព របស់អតីតសិស្សគ្រប់ជំនាន់ ដែលកើតចេញពីខេត្តតែមួយ និងវិទ្យាល័យតែមួយ ចេះស្រលាញ់គ្នានឹករលឹកដឹងគុណ ចំពោះលោកគ្រូអ្នកគ្រូ ដូចជាមាតាបិតាទី២ ដែលបានអប់រំ ផ្ទេរនូវចំណេះដឹង បញ្ញា និងដំបូន្មានដ៏ល្អៗ ជាច្រើនឥតគណនា ព្រមទាំងលើកទឹកចិត្ត អោយមានការរៀបចំកម្មវិធីនេះ ជារៀងរាល់ឆ្នាំបន្តទៀត។

នៅក្នុងកម្មវិធីនោះដែរ ក្រុមអតីតសិស្សអនុវិទ្យាល័យទន្លេបិទ ជាសិស្សច្បង បានធ្វើការបង្ហាញនូវបទពិសោធន៍ ចំណេះដឹង និងពន្យល់ណែនាំ ដល់សិស្សប្អូនៗទាំងអស់ ជាពិសេសប្អូនៗថ្នាក់ទី១២ ដើម្បីត្រៀមខ្លួនអោយបានល្អ ក្នុងការប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ  ក៍ដូចជាត្រៀមខ្លួន បន្តថ្នាក់មហាវិទ្យាល័យ នូវពេលបន្ទាប់ ព្រមទាំងណែនាំប្អូនៗ កំណត់គោលដៅខ្លួន អោយបានច្បាស់លាស់ ដើម្បីអនាគតមួយដ៍ជោគជ័យ ដូចអ្វីដែលសិស្សច្បង ធ្លាប់ឆ្លងកាត់ និងទទួលបានជោគជ័យ ដូចពេលបច្ចុប្បន្ន ។

សូមជម្រាបថា នៅក្នុងវិធីនេះដែរ ក៏មានការរៀបចំ អាហារសាមគ្គី ជាមួយលោកគ្រូអ្នកគ្រូ ដែលធ្លាប់បានបង្រៀននៅទីនេះ និងអតីសិស្ស ដើម្បីបង្ហាញពីភាពស្និតស្នាល នឹករលឹកនិងជាការតបស្នង សងគុណចំពោះគាត់ ព្រមទាំងរៀបចំ ជាកាដូអនុស្សាវរីយ៍ និងថវិការជូនដល់លោកគ្រូ អ្នកគ្រូ ដែលជាអ្នកមានគុណទី២ របស់ពួកគេ និងចែកជូនសម្ភារៈ សិក្សាដល់សិស្សានុសិស្ស ព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕ វីរៈ៚

ដោយ៖ វ៉ាន់ វីរៈ