Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងនគរបាលកណ្តោលជ្រុំ ក្របួចបានជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ

  • បោះពុម្ព

កម្លាំងនគរបាលកណ្តោលជ្រុំ ក្របួចបានជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ (ត្បូងឃ្មុំ)៖ នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ មានករណី ធាក់យកម៉ូតូ១គ្រឿង បង្ករដោយជនល្មើសចំនួន២នាក់ ជិះម៉ូតូ១គ្រឿងឌុបគ្នា ដេញតាមធាក់ប្លន់យកម៉ូតូ របស់ជនរងគ្រោះ១គ្រឿង នៅចំណុចវាលត្រពាំងផ្លុកក្រាយ ស្ថិតនៅភូមិម្កាក់ ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។

បើសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា៖ ជនសង្ស័យទាំង២ខាងលើ ទី១,ឈ្មោះ ដន ឌុល ភេទប្រុស អាយុ១៨ឆ្នាំ និងទី២,ឈ្មោះ ដន ហ៊ា ភេទប្រុស អាយុ២២ឆ្នាំ ជនសង្ស័យទាំងពីរនាក់ខាងលើ រស់នៅភូមិព្រះ ពន្លា ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាពជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ស៊េរី២០១១ ពាក់ស្លាកលេខ (សៀមរាប 1H-1942)។

ធាក់ប្លន់យកម៉ូតូ ០១គ្រឿង ម៉ាកហុងដា C១២៥ ពណ៌ខៀវ ស៊េរី២០១០ ពាក់ស្លាកលេខ (កំពង់ចាម 1A-7533) របស់ឈ្មោះ នឿន ណាត ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរជាសិស្ស នៅភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូតែម្នាក់ឯង ក្រោយពីទទួលបានពត៌មានភ្លាម កងកម្លាំងប៉ុស្តិរដ្ឋបាលកណ្តោលជ្រុំ និងកងកម្លាំងប្រជាការពារ បានធ្វើការសហការគ្នា ដេញស្ទាក់ និងឃាត់បាន មុខសញ្ញាសង្ស័យខាងលើបានភ្លាមៗ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំនុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី ចំណែកឯម៉ូតូជនរងគ្រោះ ត្រូវបានប្រគល់ទៅជនរងគ្រោះវិញផងដែរ ៕