បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួងព័ត៌មាន÷សម័យនេះជាសម័យអភិវឌ្ឍន៍ខួក្បាល និងសិក្សាស្រាវជ្រាវលើបច្ចេកវិជ្ជាថ្មីៗ

កំពង់ចាម÷នៅព្រឹកថ្ងៃទី3 ខែសីហា ឆ្នាំ2017 លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ រួមជាមួយលោក គួច ចំរើន អភិបាលខេត្តកំពង់ចាមបានអញ្ជើញជាអធិបតី សម្ភោធដាក់ឲ្យប្រើប្រាស់អាគាជួសជុលមួយខ្នង និងរំលឹកខួប60 ឆ្នាំនៃការបង្កើតវិទ្យាល័យ ជីហែ ដែលស្ថិតនៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

លោក ខៀវ កាញារិទ្ធ មានប្រសាសន៍ថា សតវត្សន៍ទី21គឺជាយុគសម័យបច្ចេកទេស និងការធភិវឌ្ឍន៍ខួក្បាល ដូច្នេះតម្រូវការរបស់យុវជនគឺសិក្សារៀនសូត្រ ហើយមានគ្រប់ទីកន្លែង ខណៈសព្វថ្ងៃការសិក្សារៀនសូត្រគឺអាចធ្វើពីចំងាយថែមទៀតផង ។ សាលាពិតជាមានសារៈសំខាន់សម្រាប់ការអប់រំ និងការហាត់ពន់អតចរិកអោយបានល្អ បន្ថែមលើការអប់រំរបស់អាណាព្យាបាល ។

លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា សមទ្ធិផលជាច្រើនត្រូវបានកសាងក្នុងស្រុកកោះសូទិន ក្រោមគំនិតផ្តួចផ្តើមរបស់លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន  ហើយនៅថ្ងៃនេះអាគារសិក្សាមួយខ្នង ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់បន្ទាប់ពីជួសជុលរួច ក្រោមជំនួយឧបត្ថមរបស់និស្សិត ហូឡង់ ។

លោកបន្តថា ឆ្នាំនេះទឹកបានឡើងខុសប្រក្រតីធ្វើឲ្យប៉ះពាល់ផលប្រយោជន៍មួយចំនួន របស់បងប្អូនប្រជាពលរដ្ឋ  ដូចជាកើតមានគ្រោះមហន្តរាយធម្មជាតិ បាក់ច្រាំងទន្លេប៉ះពាល់លំនៅដ្ឋានជាដើម  តែយ៉ាងណាអាជ្ញាធរខេត្តបានត្រៀមរួចរ៉ាល់អស់ហើយ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ។ តែយ៉ាងណាសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្ន និងជួយផ្សព្វផ្សាយ នែនាំកូនចៅកុំឲ្យលេងទឹកផ្តេសផ្តាស ងាយរងគ្រោះ ព្រោះក្នុងរយៈពេលនេះមានប្រជាពលរដ្ឋ10នាក់ហើយបានលង់ទឹកស្លាប់ ។

អភិបាលស្រុកកោះសូទិនលោក ផេង សុផល មានប្រសាសន៍ថា  ឆ្នាំនេះមានបញ្ហាមួយចំនួនបានកើតឡើងក្នុងរដូវទឹកជំនន់ទន្លេមេគង្គ តែសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ ដោយបានត្រៀមឧបករណ៍ដូចជាទូក កាណូត និងឧបករណ៍ផ្សេងៗ សម្រាប់ជួយដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា បើទោះបីទឹកឆ្នាំនេះឡើងលឿនយ៉ាងណាក៏ដោយ ។

បើតាមរបាយការណ៍របស់លោកអភិបាលស្រុកវិទ្យាល័យជីហែ មានទីតាំងនៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន បានបង្កើតឡើងនៅក្នុងឆ្នាំ1956 ក្រោមគំនិតផ្តួចផ្តើមរបស់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស នាសម័យនោះ ហើយបានបណ្តុះបណ្តាលសិស្សានុសិស្សរហូតមក តែត្រូវបានផ្អាកក្នុងរបប សាធារណៈរដ្ឋ និងរបបកម្ពុជាប្រជាធិបតេយ្យ។ ក្នុងស្រុកកោះសូទិនមានសាលារៀន41កន្លែង វិទ្យាល័យ4កន្លែង អនុវិទ្យាល័យ4កន្លែង និងបឋមសិក្សា 33កន្លែង ។

តំណាងអង្គការ GLOBAL EXPLORATION ប្រទេសហូឡង់ បានលើកឡើងថា ក្រុមនិស្សិតប្រទេសហូឡង់បានចំណាយធន់ធាន  និងបញ្ញាស្មារតីរៃអង្គាសប្រាក់ យកមកកសាងអាគាសិក្សានៅក្នុងវិទ្យាល័យជីហែនេះ ដើម្បីសំរួលដល់ការសិក្សារបស់សិស្សានុសិស្ស ។