បណ្តាញសង្គម

ផ្សារថ្នល់ទទឹងអាជីវករនៅតែយកចំណីថ្នល់ធ្វើអាជីវកម្មលក់ដូរដដែល

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ពេលធ្វើដំណើរឆ្លងកាត់ ចំណុចផ្សារថ្នល់ទទឹង បត់ចូលមកផ្លូវ ជាតិលេខ១១ ស្ថិតក្នុងភូមិ ស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ តែងតែមានការ ភ័យ ព្រួយ ពីសុវត្ថិភាព ចរាចរណ៍ ដោយសារក្រុមអាជីវករ ជាង១០គ្រួសារ បាននាំគ្នារំលោភ យកចំណីថ្នល់ លក់ដូរផ្លែឈើ យ៉ាងអនាធិបតេយ្យ ទាំងយប់ ទាំងថ្ងៃ បង្ករការកកស្ទះ ចរាចរណ៍ ជាញឹកញាប់ ពួកគាត់ថាបើមិនលក់ដូច្នេះ គឺលក់មិនដាច់ ព្រោះបើលក់ចូលក្នុង ភ្ញៀវមើលមិនឃើញ ។

ខាងអាជ្ញាធរឃុំថា មានករណីនេះមែន ហើយកម្លាំងនឹង ចុះរៀបចំបង្កើត សណ្តាប់ធ្នាប់ឡើងវិញ ។ ក្រុមអាជីវករជាង ១០គ្រួសារ ដែលកំពុងលក់ ដូរលើចំណីថ្នល់ ចំណុចខាងលើ បានអះអាង ទាំងមិនខ្មាសអៀនថា បើពួកគាត់មិន លក់ផ្លែឈើ លើចំណីថ្នល់ទេ គឺលក់មិនដាច់ ព្រោះបើលក់ចូលក្នុងមុខផ្ទះ ភ្ញៀវមើលមិនឃើញ ម្លោះហើយចេះ តែនាំគ្នាលក់ទៅ ពេលណារដ្ឋ អំណាចដេញ ពួកគាត់នាំគ្នា ដាក់លក់ចូលក្នុងទៅ ពេលណាស្ងាត់គាត់ នាំគ្នាលក់លើចំណី ថ្នល់វិញដដែល ។

បងប្អូន ប្រជាពលរដ្ឋជាតិ អន្តរជាតិ ពេលធ្វើដំណើរ មកដល់ចំណុចនេះ តែងតែមានការ ប្រុងប្រយ័ត្ន ព្រោះផ្លូវត្រូវរួញ តូចចង្អៀត ដោយសារក្រុមអាជីវករ មួយក្រុមតូចនេះ ជាអ្នកបង្ករកេងយកចំណីផ្លូវ ធ្វើអាជីវកម្មយ៉ាងងងើល ដែលមានលក្ខណៈ ជាប្រពៃណីទៅហើយ ។ បងប្អូនប្រជាពលរដ្ឋគាត់ថា បញ្ហានេះខាងសមត្ថកិច្ច ដូចជាមានការ ចន្លោះប្រហោងក្នុងការ រៀបចំសណ្តាប់ធ្នាប់ បើប្រៀបធៀបទៅ ខេត្តកំពង់ចាម ចាញ់ខេត្តកំពង់ចាម ហើយខេត្តត្បូងឃ្មុំនោះ ។

លោក ឡាយ ផល្លា មេឃុំជប់ក៏បាន បញ្ជាក់ដែរថា ការលក់ដូរនៅចំណុច ផ្លូវបំបែកផ្សារថ្នល់ទទឹង បែកឆ្ពោះទៅកាន់ផ្លូវ ជាតិលេខ១១នោះ ពិតជាមានករណី ក្រុមអាជីវករ លក់ដូរផ្លែឈើ ប្រមាណជាង ១០គ្រួសារ កំពុងរំលោភយក ចំណីថ្នល់លក់ដូរ យ៉ាងអនាធិបតេយ្យមែន កន្លងមកកម្លាំង ប៉ូលីសប៉ុស្តិ៍តែង ចុះពន្យល់ណែនាំពួកគាត់ ហើយបានរៀបចំ សណ្តាប់ធ្នាប់ជា ញឹកញាប់ដែរ តែពួកគាត់ធ្វើ បានតែមួយដង្ហើមចង្រិត ពេលកម្លាំងចេញ គាត់នាំគ្នាលក់កន្លែង ដើមវិញដដែល ប្រៀបដូចវែក ចកអីចឹង ករណីនេះ ឃុំនឹងព្យាយាម បន្តពន្យល់ពួកគាត់ ឲ្យយល់ពីផលប៉ះពាល់ ដើម្បី ឈានទៅរៀបចំឲ្យ មានសណ្តាប់ធ្នាប់ល្អប្រសើរ ក្នុងការធ្វើដំណើរ របស់បងប្អូន ប្រជាពលរដ្ឋយើង ។

ពាក់ព័ន្ធនឹង បញ្ហានេះដែរ នៅម៉ោងជិត ១០ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ យើងបានសុំការ បំភ្លឺទៅលោក កេង ប៊ុណ្ណា អភិបាលស្រុកត្បូងឃ្មុំ តាមទូរស័ព្ទជាច្រើនដង តែលោកជាប់រវល់ មិនព្រមលើកទូរស័ព្ទ ដើម្បីសុំបរិយាយរឿងនេះទេ ៕ 

 សាន វិឡែម