បណ្តាញសង្គម

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៍មាន ដឹកនាំគណៈប្រតិភូវៀតណាមមកពីបណ្តាក្រសួងមួយចំនួន មកសិក្សាស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ផ្សាយរបស់វិទ្យុជាតិខេត្តត្បូងឃ្មុំ FM 88.00 MHz

(ត្បូងឃ្មុំ)៖ ឯកឧត្តម លី វ៉ាន់ហុង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូ វៀតណាម មកពីបណ្តាក្រសួង មួយចំនួន មកសិក្សាស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ ផ្សាយរបស់ វិទ្យុជាតិត្បូងឃ្មុំ FM 88.00 MHz ទៅលើបច្ចេកទេសផ្សាយ បច្ចេកទេសក្នុង ការធ្វើកម្មវិធី និងត្រួតពិនិត្យ ទៅលើកម្លាំងម៉ាសុីន ផ្សាយរបស់វិទ្យុ ។

ស្ថិតក្នុងឳកាសនោះ ក្រោមការទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីលោក ស ស៊ីណា ប្រធានមន្ទីរ ព័ត៌មានខេត្ត រួមជាមួយ អនុប្រធានមន្ទីរ មន្ត្រី និងបុគ្គលិក នៃមន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ ប្រកបដោយភាព ស្និទ្ធស្នាល រួសរាយរាក់ទាក់ ។

ឯកឧត្តម លី វ៉ាន់ហុង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា គណៈប្រតិភូ វៀតណាម ដែលបានមក សិក្សាស្វែងយល់ ផ្លាស់ប្តូរ បទពិសោធន៍ នាពេលនេះ បង្ហាញអោយឃើញពី កិច្ចសហការ ដ៍ល្អរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម និយាយជារួម និងនិយាយ ដោយឡែក ក្រសួងព័ត៌មាន និងក្រសួងនានា នៃវៀតណាម ដែលជាមិត្ត មិនអាចកាត់ ផ្តាច់បាន ជាពិសេសក្រោមការ ដឹកនាំដ៍ល្អ វៃឆ្លាត ប្រកបដោយប្រសិទ្ធភាព ពីឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៍ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកភាព រីកចម្រើន ដូចសព្វថ្ងៃនេះ ក៍ដូចជាបន្ត និងបង្កើន សម្ព័ន្ធមិត្តភាព ជាមួយប្រទេសនានា ក្នុងតំបន់ និងនៅលើ ឆាកអន្តរជាតិ ក្នុងនាមប្រទេសជាមិត្ត ។

ឯកឧត្តម បានធ្វើការ កោតសរសើរ និងវាយតម្លៃខ្ពស់ ថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិកទាំងអស់នៃ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ទាំងអស់ ដែលបានខិតខំ បំពេញការងារ ទទួលបាននូវ លទ្ធផលល្អកន្លងមក ក៍ដូចជាទទួលស្វាគមន៍ យ៉ាងកក់ក្តៅ និងបង្កលក្ខណៈងាយស្រួល ដល់គណៈប្រតិភូ វៀតណាម ដែលបានអញ្ជើញ មកនាថ្ងៃនេះ ៕