បណ្តាញសង្គម

មនុស្ស២នាក់លង់ទឹកស្លាប់ ២ករណីផ្សេងគ្នា ក្នុងស្រុកត្បូងឃ្មុំ​

(ត្បូងឃ្មុំ)៖ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ហើមស្អុយរលួយ ក្នុងទឹកបឹងកំប្លោក បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង១៥នាទី ល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុង ភូមិម្រាមទាក ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីទទួលបាន ព័ត៌មាននេះភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ សហការជាមួយប៉ុស្ដិ៍ នគរបាលរដ្ឋបាលជីរោទី២ ចុះដល់កន្លែង កើតហេតុ ដើម្បីធ្វើការពិនិត្យសព ត្រូវបាន គេស្គាល់ថា ឈ្មោះ ឆន វុធ ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ រស់នៅក្នុងភូមិ ម្រាមទាក ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ តាមការបំភ្លឺរបស់ ឈ្មោះ សេក ឆន ភេទប្រុស អាយុ៧៥ឆ្នាំ ដែលត្រូវជាឪពុក របស់សព ថាកូនគាត់មានជម្ងឺ ប្រចាំកាយច្រើនមុខ មើលមិនជាសះស្បើយ ហើយគាត់បានឲ្យ បងប្អូនបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកត្បូងឃ្មុំ ដោយទុកផ្ញើពេទ្យ នាំគ្នាត្រឡប់ មកផ្ទះរវល់ធ្វើស្រែ ទើបមកដល់ថ្ងៃទី០៩ ខែសីហា កូនគាត់បានរត់ចេញ ពីមន្ទីរពេទ្យបាត់ រកពុំឃើញ រហូតដល់មានគេ ប្រទះឃើញសពកូន មកដេកស្លាប់ក្នុងប្រឡាយទឹក នៅដីចំការចំប៉ី របស់ខ្លួនទៅវិញ ។

បើយោងតាម ការសន្និដ្ឋាន របស់សមត្ថកិច្ច ជនរងគ្រោះក្ដៅ អន្ទះអន្ទែង ហើយចុះត្រាំក្នុងទឹក ទើបបណ្ដាលឲ្យ លង់ស្លាប់តែម្ដង។ ក្រោយពីធ្វើការត្រួត ពិនិត្យលើសាកសព ដោយពុំមានជាប់ ពាក់ព័ន្ធលើករណី ឃាតកម្មទេ ។ ចំណែកករណីមួយទៀត ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានលង់ទឹក បណ្ដាលឲ្យស្លាប់ បាត់បាត់បង់ជីវិត ខណៈដែលជនរងគ្រោះ ផឹកស្រាស្រវឹង ទាំងព្រឹកព្រលឹម ហើយដើរធ្លាក់ ចូលក្នុងទឹក ។ ហេតុការណ៍ដែលបង្ក ឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតមានឡើង កាលពីវេលាម៉ោង៦ និង២០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចស្ពាន មុខវត្តទួលដំបង ស្ថិតក្នុងភូមិទួលដំបង ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អេង ផល្លា ភេទស្រី អាយុ៥៤ឆ្នាំ ជាតិខ្មែរ នៅភូមិជីរោទិ៍លើ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ។ ដោយនៅមុនពេល កើតហេតុ ស្ត្រីរងគ្រោះ បានទៅដកមេ(ផឹកស្រា)ទាំងព្រឹកព្រលឹម ដូចសព្វមួយដង ហើយដើរទៅបាត់ ស្រាប់តែដល់ វេលាកើតហេតុ មានគេប្រទះឃើញស្ត្រីរង គ្រោះបានលង់ទឹកស្លាប់ នៅចំណុចកើត ហេតុខាងលើតែម្តង ។ ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការ ត្រួតពិនិត្យលើ សាកសពស្ត្រីរងគ្រោះ ដោយសន្និដ្ឋានថា ជនរងគ្រោះពិត ជាបានលង់ទឹកស្លាប់ ដោយសារស្រវឹងស្រា ហើយដើរធ្លាក់ចូល ក្នុងទឹកពិតមែន ។ បច្ចុប្បន្ នសាកសពទាំង២ បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕