បណ្តាញសង្គម

ឯកឧត្តម លី ឡេង បានអញ្ជើញកាត់វិញ្ញាសារប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៦-២០១៧

នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ បានអញ្ជើញកាត់ វិញ្ញាសារប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៦ -២០១៧ នៅមណ្ឌលវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន សួង ស្ថិតនៅ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

សូមបញ្ជាក់ថា ៖ នៅខេត្តត្បូងឃ្មុំ មានមណ្ឌល ប្រឡងចំនួន ៥មណ្ឌល ស្មើនឹង១២៩បន្ទុប់ បេក្ខជនប្រឡង សរុបចំនួន ៣២០០នាក់ ស្រី១៦៧៧នាក់ ក្នុងនោះ មណ្ឌលវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន សួង មាន៣៦បន្ទុប់ បេក្ខជនប្រឡងចំនួន ៩០០នាក់ ស្រី៤៨០នាក់ មណ្ឌលវិទ្យាល័យ សម្ដេចម៉ែ មាន៣០បន្ទុប់ បេក្ខជនប្រឡងចំនួន ៧៥០នាក់ ស្រី៣៩៤នាក់ មណ្ឌលវិទ្យាល័យ ហ៊ុន សែន ខ្នារ មាន ១៥បន្ទុប់ បេក្ខជនប្រឡងចំនួន ៣៧៥នាក់ ស្រី២៥០នាក់ មណ្ឌលបឋម ៧មករា មាន២៥បន្ទុប់ បេក្ខជនប្រឡងចំនួន ៦១៣នាក់ ស្រី២៧៧នាក់ និងមណ្ឌលអនុវិទ្យាល័យ រស្មីកុមារ មាន២៣បន្ទុប់ បេក្ខជនប្រឡង ចំនួន៥៦២នាក់ ស្រី២៥០នាក់ ផងដែរ ។