Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលរងខេត្តត្បូងឃ្មុំ លោក ហាក់ សុខមករា ចុះពិនិត្យផ្ទាល់​ការស្នាក់នៅរបស់បេក្ខជនប្រឡងក្នុងក្រុងសួង និងយកបេក្ខជនដែលមិនស្រួលខ្លួនទៅមន្ទីរពេទ្យ

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ អភិបាលរងខេត្តត្បូងឃ្មុំ លោក ហាក់ សុខមករា នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ អមដំណើរដោយ លោក ជា ណារុន ប្រធានយុវជនគណបក្សក្រុងសួង និងសមាជិកគណបក្សប្រជាជន ចុះសួរសុខទុក្ខបេក្ខជនដែលមកពីតាមទីជនបទ ត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមផ្ទះស្នាក់នៅ ផ្ទះសំណាក់ សណ្ឋាគារ។

 

ការចុះពិនិត្យផ្ទាល់ទាំងយប់របស់លោកអភិបាលរងខេត្ត ក្នុងគោលបំណងដើម្បីស្វែងយល់កាន់តែច្បាស់ពីរបៀបរបបស្នាក់នៅ និងការហូបចុករបស់បេក្ខជន និងអាណាព្យាបាល ដើម្បីធ្វើយ៉ាងណាកុំឲ្យមានបញ្ហាសុខភាព ក្នុងពេលដំណើរការប្រឡង។

ក្នុងឱកាសចុះពិនិត្យនេះ អភិបាលរងខេត្តរូបនេះ ក៏បានបញ្ជូនបេក្ខជន៣នាក់ ដែលមានបញ្ហាសុខភាពទៅកាន់មន្ទីរពេទ្យក្នុងក្រុងសួងផងដែរ ដើម្បីពិនិត្យព្យាបាលភ្លាម ជៀសវាងមានសភាពកាន់តែធ្ងន់ធ្ងរដោយមិនអាចប្រឡងកើត។

សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងត្រូវប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧ ហើយប្រកាសលទ្ធផល នៅតាមមណ្ឌលប្រឡងនីមួយៗ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត។

សូមបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងឆ្នាំ២០១៧នេះ មានចំនួនសរុប ១០៣,១១២នាក់ ដោយឡែកខេត្តត្បូងឃ្មុំ មានបេក្ខជនសរុប ៣១៥១នាក់ ស្រី១១៦០នាក់ ចែកចេញជា៥មណ្ឌល មាន១២៧បន្ទប់៕