បណ្តាញសង្គម

ថ្នាក់ដឹកនាំមន្ទីរទាំង ៦នៅក្នុង ខេត្តត្បូងឃ្មុំ បានសហការគ្នាសម្អាត បរិស្ថាននៅបរិវេណ សាលាខេត្តត្បូងឃ្មុំ តាមដងផ្លូវសាធារណៈ និងមាត់បឹងតាវ៉ាន់

នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំមន្ទីរទាំង ៦នៅក្នុង ខេត្តត្បូងឃ្មុំ រួមមាន៖ មន្ទីរព័ត៌មាន បរិស្ថាន ទេសចរណ៍ អប់រំយុវជននិងកីឡា មុខងារសាធារណៈ និងមន្ទីរទំនាក់ទំនងសភា និងព្រឹទ្ធសភា បានសហការគ្នាសម្អាត បរិស្ថាននៅបរិវេណ សាលាខេត្តត្បូងឃ្មុំ តាមដងផ្លូវសាធារណៈ និងមាត់បឹងតាវ៉ាន់ ដែលសំបូរភ្ញៀវទេសចរណ៍ ក្នុងស្រុក និងបទេស មកកំសាន្តយ៉ាងកុះករ ជារៀងរាល់ថ្ងៃផងដែរ ។