បណ្តាញសង្គម

លោក ម៉ៅ ឌុង នាយករង រដ្ឋបាលខេត្ត បាននាំយកថវិកា ឧបត្ថម្ភដល់ លោក យៀប លីហាន មន្ត្រីជាប់កិច្ចសន្យា ដែលជួបគ្រោះថ្នាក់ ចរាចរ

ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ លោក ម៉ៅ ឌុង នាយករង រដ្ឋបាលខេត្ត បាននាំយកថវិការបស់ ឯកឧត្តម ប៉ែន កុសល្យ លោកជំទាវ ឡេង សុខា និងឯកឧត្តម ឡេង តុង ប្រធានក្រុមជន បង្គោលស្រុកពញាក្រែក ព្រមទាំងថវិកា ពីសប្បុរសជន ដែលជាមន្ត្រី សាលាខេត្តត្បូងឃ្មុំ ឧបត្ថម្ភដល់ លោក យៀប លីហាន មន្ត្រីជាប់កិច្ចសន្យា ដែលជួបគ្រោះថ្នាក់ ចរាចរ កាលពីថ្ងៃទី២៦ សីហា ២០១៧ និងឧបត្ថម្ភដល់ អ្នកជងឺផ្សេងទៀត ប្រមាណជា៣០ នាក់ ដែលកំពុងសម្រាកព្យាបាល ជំងឺនៅផ្ទះគ្រូខ្មែរបុរាណ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។