Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណាងរាស្រ្តគណៈបក្សប្រឆាំងចំនួន ១៧រូប បានបើកិច្ចសម្ភាសន៍នៅមុខមណ្ឌលអប់រំកែប្រែទី៣ ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកស្រី មួរ សុខហួរ តំណាងរាស្រ្ត គណៈបក្ស សង្រោះជាតិ បានដឹកនាំ តំណាងរាស្រ្តចំនួន ១៧រូប មកពីគណៈបក្ស សិទ្ធិមនុស្ស និងគណៈបក្ស សម រង្សី បានមកចូលសួរសុខ ទុក្ខលោក កឹម សុខា ប្រធានគណៈបក្ស សង្គ្រោះជាតិ នៅមណ្ឌល អប់រំកែប្រែទី៣ ស្ថិតនៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

សូមបញ្ជាក់ថា ៖ ការសួរសុខទុក្ខ របស់តំណាងរាស្រ្តទាំង ១៧រូប នាពេលនេះ គឺត្រូវបានកង កំលាំងប្រដាប់ អាវុធទាំង៣ រួមមាន៖ ស្នងការខេត្ត កងរាជអាវុធហត្ថខេត្ត និងសឹករងខេត្ត រារាំងមិនអោយចូលសាក សួរសុខទុក្ខ លោក កឹម សុខាឡើយ ដោយមូលហេតុគ្មាន ការអនុញ្ញាតច្បាប់ ពីតុលាការ ។

បើតាមការបញ្ជាក់ ពីលោកស្រីមួរ សុខហួរ បានឲ្យដឹងថា៖ ការមកចូលជួប សួរសុខទុក្ខ លោក កឹម សុខា នាពេលនេះ មានសមាជិក គណៈបក្សសង្រ្គោះជាតិ ជាង៥០នាក់ ក្នុងនោះ ៖ មានតំណាងរាស្រ្តគណៈបក្សសិទ្ធិ មនុស្សចំនួន ១០នាក់ និងគណៈបក្ស សម រង្សី ចំនួន៧នាក់ សរុប១៧រូប ។

លោកស្រី បានបន្តទៀតថា ៖ គណៈបក្ស សង្គ្រោះជាតិ មកធ្វើកិច្ចសម្ភាសន៍ នៅមណ្ឌលអប់រំ កែប្រែទី៣នេះ ដើម្បីចង់ដឹងពី សុខរបស់លោក កឹម សុខា ក្រោយពីជាប់ឃុំឃាំង អស់រយះពេល ៩ថ្ងៃកន្លងមក ៕